អង្អែលពោះញឹកញាប់ កូនវិវត្តកាន់តែល្អ

0
3

ការជ្រើសរើសរបបអាហារសម្បូរសារធាតុចិញ្ចឹម គឺជាវិធីដ៏ល្អបំផុតក្នុងការថែរក្សាសុខភាព ក៏ដូចជាជួយជំរុញដល់ការវិវត្តរបស់ទារកឲ្យមានភាពល្អប្រសើរ។ តែក្រៅពីនេះនៅមានកត្តាមួយទៀតក៏អាចជួយដល់ការវិវត្តកូនក្នុងផ្ទៃបានផងដែរ នោះគឺការអង្វែលក្បាលពោះ។

តើការអង្អែលក្បាលពោះ មានឥទ្ធិពលដល់ការវិវត្តរបស់ទារកយ៉ាងដូចម្តេច?

អាកប្បកិរិយារបស់អ្នកម្តាយក៏ទាក់ទងជាមួយនឹងការបង្កើនការលូតលាស់ខួរក្បាលរបស់ទារកផងដែរ ដោយវាអាចជួយជំរុញដល់ការវិវត្តខួរក្បាល។ ការអង្អែលក្បាលពោះ ជាប្រចាំអាចរំញោចប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។ នេះត្រូវបានគេចាត់ទុកជាវិធីសាស្ត្រជួយជំរុញដល់ការវិវត្ត ការលូតលាស់ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល ព្រោះនៅពេលអ្នកម្តាយត្រដុសក្បាលពោះ ទារកមានការឆ្លើយតប។

តើត្រូវអង្អែលក្បាលពោះយ៉ាងដូចម្តេច ដើម្បីជម្រុញដល់ការវិវត្តទារកក្នុងផ្ទៃ?

១.ការប្រើដៃត្រដុសថ្នមៗ នៅក្នុងអំឡុងត្រីមាសទី២ នៃការមានផ្ទៃពោះ វាគឺជាពេលវេលាដ៏ល្អបំផុតក្នុងការវិវត្ត។ អ្នកត្រូវធ្វើការអង្អែលយ៉ាងទន់ភ្លន់ពីលើចុះក្រោម ឬធ្វើចលនារាងជារង្វង់។

២.ចូលដល់ត្រីមាសទី៣នៃការមានផ្ទៃពោះ អ្នកអាចដឹងពីទីតាំងរបស់ទារកកាន់តែច្បាស់។ អ្នកអាចអង្អែលនៅកន្លែងដែលត្រឹមត្រូវ ដោយអង្អែលពីក្បាលចុះក្រោមដល់ជើងទារក។

៣.ខណៈពេលដែលកំពុងតែធ្វើការស្ទាបអង្អែល អ្នកគួរតែធ្វើសកម្មភាពផ្សេងៗទៀតដូចជា ច្រៀង ស្តាប់ភ្លេង ដើរ និយាយ ឬធ្វើលចនាផ្សេងៗ។ ដើម្បីធ្វើការរំញោចប្រព័ន្ធប្រសាទ និងខួរក្បាលទារក វិវត្តបានកាន់តែច្រើន។

៤.អ្នកត្រូវអង្អែលជាប់រហូត ជាពិសេសបើកូនរបស់អ្នកកម្រើក ដើម្បីជាការឆ្លើយតប ឬភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។

ការវិត្តរបស់ទារកអាចត្រូវបានបង្កើតឡើងដោយដៃអ្នកម៉ាក់ និងលោកប៉ា។ ការត្រួតពិនិត្យជាប្រចាំទៅលើការលូតលាស់របស់កូន នឹងជួយឲ្យពួកគេឆ្លាតវៃក្នុងការសិក្សា ឬធ្វើកិច្ចការផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here