តើទារកអាចមើលឃើញនៅពេលណាក្រោយពេលសម្រាល?

0
2

តើអ្នកអាចទស្សទាយបានទេថា ទារកអាចមើលឃើញនៅពេលណា ? បន្ទាប់ពីទារកបានប្រសូតមកហើយ កូនតូចអាចសម្លឹងមើលឃើញក្នុងរយៈចម្ងាយត្រឹមតែ ១ ហ្វូត និងអាចសម្លឹងមើលវត្ថុផ្សេងៗ បានត្រឹមតែក្នុងអម្លុងពេលពី ៤ ទៅ ១០ វិនាទីតែប៉ុណ្ណោះ ក៏ប៉ុន្ដែទារកនិងមានការវិវឌ្ឍន៍នៃសម្លឹងឃើញបាន ខណៈដែលរីកចម្រើនធំឡើងបាន ៤ ថ្ងៃ ។

ទារកសម្លឹងមើលឃើញមុខរបស់ឪពុកម្ដាយបាន តែមិនច្បាស់នោះទេ កូនអាចចំណាំទម្រង់មុខបាន នៅពេលដែលមានអាយុបាន ១ ខែ និងអាចសម្លឹងមើលវត្ថុនានា បានក្នុងរយៈចម្ងាយ ១៥ នីវ រហូតដល់បានអាយុ ៣ ខែហើយនោះ ទារកក៏ចម្រើនធំឡើង ហើយអាចសម្លឹងមើលបានកាន់តែឆ្ងាយ ព្រមទាំងឃើញវត្ថុនៅជុំវិញខ្លួនកាន់តែច្បាស់ ជាពិសេសអាចចង់ចាំបាននៅពេលអាយុ ៤ ខែ ។

បដិកិរិយាតបស្នងយ៉ាងស្វ័យប្រវត្តិរបស់ភ្នែកព័ណ៌ខ្មៅ របស់ទារក និងចាប់ដំណើរការតាំងពីប្រសូត ប៉ះជាមួយនឹងពន្លឺព្រះអាទិត្រ តែវាដំណើរបានល្អបំផុតនៅពេលមានអាយុពី ២ ទៅ៣ ខែ ។ កូនតូចនិងចាប់ផ្ដើមសម្លឹងឃើញវត្ថុដែលមានព័ណ៌ស ខ្មៅ បានច្បាស់បំផុត ហើយនៅអាយុ ៣ខែ ទារកអាចសម្លឹងវត្ថុមានព័ណ៌ផ្សេងៗបានច្រើនឡើង រួចមើលច្បាស់ជាងគេ នៅពេលឪពុកម្ដាយបានចូលមកកៀកជិត ដោយចាប់ផ្ដើមពីមាត្រដ្ឋានព័ណ៌ ក្រហម លឿង ខៀវ បៃតង ជាដើម ។

ភាពចាប់អារម្មណ៍នៅពេលនេះ គឺទារកចូលចិត្តមើលតែ ទឹកមុខរបស់មនុស្សដែលនៅក្បែរខ្លួន ជាពិសេសឪពុកម្ដាយ ប្រសិនបើចង់ឱ្យកូនចាំមុខបាន ហើយប្រលែងលេងជាមួយនោះ អ្នកជាឪពុកម្ដាយត្រូវស្ថិតនៅក្នុងក្រសែសម្លឹងរបស់ទារកជាញញឹកញយ ព្រមទាំងនិយាយលេងជាមួយកូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here