អ្នកទើបមានកូនគួរដឹង! របៀបងូតទឹកឲ្យមានសុវត្ថិភាពសម្រាប់ទារក

0
1

នៅពេលងូតទឹកឲ្យកូន ឪពុកម្តាយត្រូវតែមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ព្រោះពេលខ្លះវាអាចបង្កគ្រោះថ្នាក់ដល់ទារក។ ដូច្នេះថ្ងៃនេះយើងសូវបង្ហាញពីរៀបងូតទឹកឲ្យកូនដែលត្រឹមត្រូវ ហើយមានសុវត្ថិភាពបំផុត។

តើធ្វើដូចម្តេចដើម្បីងូតទឹកឲ្យកូនរបស់អ្នកឲ្យមានសុវត្ថិភាព?

១.កុំទុកទារកនៅក្នុងទឹកតែម្នាក់ឯង ព្រោះគ្រាន់តែមួយនាទីគាត់អាចឈ្លក់ទឹកស្លាប់បាន។

២.ពិនិត្យមើលបន្ទប់ទឹកជាមុនសិនថា សីតុណ្ហភាពសមស្របសម្រាប់ទារកឬអត់? សីតុណ្ហភាពក្នុងបន្ទប់មិនត្រូវក្តៅពេក ឬត្រជាកពេកទេ។

៣.ទឹកដែលទារកងូត ត្រូវតែមានសីតុណ្ហភាពសមល្មម គឺក្តៅឧណ្ឌៗ។

៤.កុំឲ្យកូនងូតទឹកផ្កាឈូក ព្រោះទឹកដែលហូរចេញពីបំពង់ទុយោរអាចផ្លាស់ប្តូរសីតុណ្ហភាពមិនល្អសម្រាប់ទារកឡើយ។

៥.អាងងូតទឹករបស់ទារកត្រូវតែស្អាត ហើយមិនរអិល ព្រោះនៅពេលងូតទឹកទារកមួយចំនួននៅមិនស្ងៀមឡើយ។

៦.ទឹកនៅក្នុងចានដែក ឬធុងគួរតែមានកម្ពស់ត្រឹមតែ ២ទៅ៣អ៊ីញបានហើយ ប៉ុន្តែទារកដែលមានអាយុ ៦ខែឡើងអាចមានកម្រិតខ្ពស់ត្រឹមចង្កេះ។

៧.ទារកដែលចាប់ផ្តើមចេះអង្គុយ គួរតែបង្រៀនឲ្យអង្គុយនៅក្នុងធុងទឹក ហើយឲ្យគាត់លេងប្រដាប់ក្មេងលេងតូចៗ ឬលើកឲ្យគាត់ដើរលេងក្នុងទឹកដើម្បីបង្កើនភាពរីករាយ។

៨.បើត្រូវការកក់សក់ ឬដុសខ្លួនជាមួយសាប៊ូ សូមកុំឲ្យកូនអង្គុយងូតទឹកយូរពេក ព្រោះស្បែករបស់នៅខ្ចីអាចងាយនឹងប្រតិកម្ម។

៩.កុំប្រើឧបករណ៍អគ្គិសនីនៅពេលងូតទឹក ឬនៅជិតកន្លែងដែលមានចរន្តអគ្គិសនី ព្រោះវាអាចបង្កឲ្យមានការឆក់បាន។

ពេលងូតទឹក គឺជាពេលវេលាដ៏រីករាយសម្រាប់ទារក ប៉ុន្តែអ្នកមិនត្រូវប្រហែសដែលនាំឲ្យពេលវេលាក្លាយជាសោកសៅនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here