ទារកលើស១ឆ្នាំ បើនៅតែទម្លាប់ឲ្យបៅពេលយប់ច្រើនដងអាចប៉ះពាល់បញ្ញា និងមានបញ្ហាសុខភាពច្រើន

0
1

ជាការពិតណាស់ ចំពោះទារកទើបនឹងកើតគឺត្រូវការបំបៅដោះម្តាយច្រើនដងណាស់ទាំងថ្ងៃ ទាំងយប់ គឺគ្មានពេលវេលាជាក់លាក់នោះឡើយ។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យម្តាយភាពច្រើននឹងមានអារម្មណ៍ឈឺក្បាល អស់កម្លាំង គេងមិនបានគ្រប់គ្រាន់។ ប៉ុន្តែ បើទារកធំបន្តិចហើយ អ្នកមិនត្រូវបន្តធ្វើបែនេះទៀតនោះទេ ព្រោះអ្នកអាចមានបញ្ហាសុខភាពបញ្ហា ហើយសូម្បីតែទារកក៏ដូចគ្នាដែរ។

អ្នកជំនាញបានផ្តល់ដំបូន្មានថា រយៈពេល៦ខែដំបូងអ្នកមិនអាចប្រកែកបានទេ ប៉ុន្តែបន្ទាប់ពីទារកបាន៦ខែហើយ អ្នកត្រូវកែប្រែទម្លាប់បន្តិចម្តងៗ រហូតដល់ទារកអាយុលើស១ឆ្នាំ គួរតែបញ្ឈប់ការបំបៅដោះកូននៅពេលយប់។ បើពុំដូច្នោះទេ ទារកអាចប្រឈមនឹងបញ្ហាអភិវឌ្ឍខួរក្បាល និងបញ្ហាសុខភាពផ្សេងទៀត។

ខាងក្រោមនេះគឺជាផលប៉ះពាល់ដែលអ្នកជំនាញបានចង្អុលបង្ហាញ៖

១.ប៉ះពាល់ដល់បញ្ញា និងរាងកាយ
ជារៀងរាល់យប់ ប្រសិនបើទារកភ្ញាក់ច្រើនដងដើម្បីបៅដោះ វាអាចធ្វើឲ្យពួកគេឆ្អែតជ្រុល ប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ និងរំខាន់ដល់គុណភាពនៃការគេង។

ការគេងមិនបានគ្រប់គ្រាន់នេះហើយ ដែលអាចជះទ្ធិពលទៅលើការផលិតអ័រម៉ូន ដើម្បីលើកកម្ពស់ការអភិវឌ្ឍខួរក្បាល ជាពិសេសក្នុងចន្លោះម៉ោង ១១យប់ ដល់ ២ទៀបភ្លឺ។

បើកូនរបស់អ្នកគេងភ្ញាក់បៅដោះច្រើនដង និងគេងបានតិចនៅពេលយប់ ច្បាស់ជាប៉ះពាល់ដល់ការផលិតអ័រម៉ូន ដែលធ្វើឲ្យកូនខ្សោយបញ្ញា និងមានបញ្ហាសុខភាពជាច្រើនទៀត។

២.ហានិភ័យនៃជំងឺពុកធ្មេញ
បន្ទាប់ពីបំបៅដោះ អ្នកម្តាយស្ទើរតែទាំងអស់ច្បាស់ជាភ្លេច ហើយមិនដែលធ្វើការសម្អាតធ្មេញរបស់ទារកឡើយ។ ប្រសិនបើទឹកដោះនៅជាប់នឹងធ្មេញទារកយូរពេក វាច្បាស់ជាបណ្តោលឲ្យកើតជំងឺឈឺធ្មេញ និងពុកធ្មេញជាមិនខាន។

ដូច្នេះ ដើម្បីកាត់បន្ថយការស្រេកឃ្លាន ដែលធ្វើឲ្យកូនបៅដោះញឹកនៅពេលយប់ បន្ទាប់ពីអាយុ១ឆ្នាំអ្នកត្រូវអនុវត្តដូចខាងក្រោម៖
– ១ម៉ោង មុនពេលគេងអ្នកគួរផ្តល់អាហារដល់កូនឲ្យឆ្អែត
– ព្យាយាមបញ្ចុកអាហារដល់ទារកឲ្យបានច្រើន
– ត្រូវចេះលួងលោម ដើម្បីឲ្យទារកមានភាពកក់ក្តៅ និងគេងបានស្កប់ស្កល់
– កុំប្រញាប់ផ្តាច់ដោះនៅពេលយប់លឿនពេក (ឧទាហរណ៍ បើទារកបៅមួយយប់៤ដង កាត់បន្ថយត្រឹមតែ២ដង រហូតដល់ពួកគេស៊ាំទើបផ្តាច់តែម្តង)

អ្នកត្រូវចាំថា បន្ទាប់ពីទារកអាយុ ៦ខែហើយ ការផ្តល់ទឹកដោះម្តាយតែមួយមុខគត់មិនគ្រប់គ្រាន់តាមតម្រូវការនោះទេ ដូច្នេះទារកត្រូវការរបអាហារបន្ថែម ដើម្បីធ្វើការអភិវឌ្ឍខួរក្បាល និងរូបរាងកាយបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here