មិនដឹងជ្រើសទ្រនាប់ជើងបែបណាទើបល្អពេលមានផ្ទៃពោះ គួរអានអត្ថបទមួយនេះ

0
1

នៅពេលដែលក្បាលពោះកំពុងតែរីកធំ អមដោយការឡើងទម្ងន់ ធ្វើឲ្យរាងកាយអ្នក​ម្តាយលែងមែនលំនឹងដូចពីមុន។ ហេតុនេះនៅពេលដើរ សូមប្រយ័ត្ន ព្រោះវាអាចបង្កគ្រោះថ្នាក់ ជាពិសេសការពាក់ទ្រនាប់ជើងមិនបានត្រឹមត្រូវ។

ខាងក្រោមនេះ គឺជាការជ្រើសទ្រនាប់ជើងដែរត្រឹមត្រូវសម្រាប់អ្នកម្តាយមានផ្ទៃពោះ៖

១.កុំទម្លាប់ពាក់ទ្រនាប់ជើងកែងចោទឲ្យសោះ ព្រោះវាអាចបង្កើនហានិភ័យដួលនៅពេលដែលដើរ។ យកល្អគួរតែជ្រើសទ្រនាប់ជើងដែលមានបាទរាបស្មើ ទើបធ្វើឲ្យអ្នកងាយស្រួលក្នុងការដើរមិនជំពប់ជើងដួល។

២.ទ្រនាប់ជើង គួរតែជ្រើសឲ្យធំជាងជើងបន្តិចយ៉ាងហោចណាស់នៅសល់ចន្លោះ ១សងទីម៉ែត្រ ដើម្បីឲ្យម្រាមជើងអាចលាតសន្ធឹងបានស្រួល។ ការពាក់ទ្រនាប់ជើងអង្អៀតពេក អាចធ្វើឲ្យអ្នកហើមជើង និងបណ្តោលឲ្យរបួសបាន។

៣.ទាំងបាតទ្រនាប់ជើង និងគែមជុំវិញទ្រនាប់ជើង គួរតែមានលក្ខណៈទន់ៗ ទើបងាយស្រួលក្នុងការពាក់ ហើយមិនឈឺជើង។

៤.ទ្រនាប់ជើងគួរតែមានចន្លោះប្រហោងដែលអាចឲ្យខ្យល់ចេញចូលបានល្អ ហើយមានទម្ងន់ស្រាល ដើម្បីកាត់បន្ថយបន្ទុកលើជើងបន្ថែមទៀត។

៥.នៅពេលទិញទ្រនាប់ជើង សូមលសាកល្បងទាំងសងខាង ព្រោះនៅពេលមានផ្ទៃពោះជើងរបស់អ្នកអាចតូចម្ខាងធំម្ខាង។

ទាំងអស់នេះ គឺជាតិចនិចជ្រើសទ្រនាប់ជើងដែលត្រឹមត្រូវ និងមានសុវត្ថិភាពសម្រាប់ស្ត្រីដែលកំពុងតែពពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here