ម៉ាក់ៗត្រូវដឹង! ទម្ងន់ដែលល្អបំផុតសម្រាប់ទារកក្នុងផ្ទៃ តាំងពីដំបូងរហូតដល់សម្រាល

0
1

ទម្ងន់របស់កូនពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាត្រូវបានគេប្រើដើម្បីវាយតម្លៃការលូតលាស់មានលក្ខណៈត្រឹមត្រូវតាមការកំណត់ ឬក៏អត់។ ដូច្នេះអ្នកត្រូវតាមដានពីទម្ងន់រាងកាយរបស់ទារក តាំងពីដំណាក់កាលដំបូង ប្រសិនបើមានករណីមិនប្រក្រតីណាមួយគ្រូពេទ្យអាចជួយសង្គ្រោះទាន់ពេល។

ខាងក្រោមនេះ គឺជាទម្ងន់ដែលល្អសម្រាប់ទារកនៅក្នុងផ្ទៃ៖

១.ក្នុងដំណាក់កាល ៨សប្តាហ៍ដំបូង ទារកមានទម្ងន់ស្រាលត្រឹមតែ ១ក្រាមប៉ុណ្ណោះ បើធ្ងន់បំផុតមិនលើសពី ១៥ក្រាមឡើយ។

២.ឈានដល់សប្តាហ៍ទី ១៧ ទៅ ២០ ទម្ងន់រាងកាយរបស់ទារកមានការកើតឡើងដល់ ៥០ក្រាមក្នុងមួយសប្តាហ៍ និងកើនឡើងជាលំដាប់។ រហូតដល់ចុងបញ្ចប់ទម្ងន់រាងកាយរបស់ទារកកើនដល់ ៦០០ក្រាម។

៣.បន្ទាប់ពីសប្តាហ៍ទី ២១ទៅ ទម្ងន់រាងកាយរបស់ទារកនឹងកើនឡើងប្រហែលជា ៦ដង ប៉ុន្តែទម្ងន់ជាមធ្យមមាន ២០០ក្រាម ឬប្រហែលជា ៣៤០០ ទៅ ៣៧០០ក្រាមនៅចុងបញ្ចប់នៃការសម្រាល។

៤.ប្រសិនបើទម្ងន់រាងកាយរបស់ទារក ទាបពេក វាអាចបណ្តោលមកពីក្រូម៉ូសូមខុសប្រក្រតី។ មិនតែប៉ុណ្ណោះកង្វះអុកស៊ីសែន និងអាហារបំប៉នតិច ក៏បណ្តោលឲ្យទារកលូតលាស់យឺតដែរ។

៥.ប្រសិនបើទារកលើសទម្ងន់ខុសធម្មតា ពួកគេអាចប្រឈមនឹងជំងឺទឹកនោមផ្អែម ហើយនៅតែប្រឈមនឹងគ្រោះថ្នាក់អំឡុងពេលសម្រាល។

តែទោះជាយ៉ាងណាទម្ងន់រាងកាយរបស់ទារក អាស្រ័យលើរបបអាហារ និងសុខភាពរបស់អ្នកម្តាយផ្ទាល់តែម្តង។ ដូច្នេះអ្នកម្តាយទាំងឡាយគួរតែថែរក្សាសុខភាពឲ្យបានល្អ ហើយត្រូវគិតដល់ទារកជាធំ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here