ពេលកូនកើតជំងឺផ្តាសាយ បើមានអាការៈបែបនេះគួរនាំទៅពេទ្យភ្លាម!

0
1

ចំពោះកុមារដែលមានជំងឺផ្តាសាយស្រាលៗ ឳពុកម្តាយអាចមើលថែនៅផ្ទះដោយខ្លួនឯងបាន ប៉ុន្តែក្នុងករណីខ្លះផលវិបាកអាចនឹងកើតមាន ឬមានរោគសញ្ញាមិនធម្មតាផ្សេងទៀត ដែលគួរពិនិត្យដោយវជ្ជបណ្ឌិត។ រោគសញ្ញាដែលឳពុកម្តាយគួរសង្កេតមើលមានដូចខាងក្រោម៖

១.កុមារមានកម្តៅរហូតដល់ ៣៨អង្សាសេ ចំពោះកុមារ ៣ទៅ៦ខែ ឬមានកម្តៅរហូតដល់ ៣៩.៥អង្សាសេចំពោះកុមារដែលមានអាយុចាប់ពី ៦ខែឡើងទៅ។

២.កុមារក្តៅខ្លួនលើសពី ២៤ម៉ោង ចំពោះកុមារមានអាយុតិចជាង ២ឆ្នាំ ឬក្តៅខ្លួនលើស ៧២ម៉ោងចំពោះកុមារដែលមានអាយុលើស ២ឆ្នាំ។

៣.កុមារមានរោគសញ្ញាមិនធម្មតាផ្សេងទៀតដូចជា មិនស្រួលក្នុងខ្លួន ចេះតែយំមិនឈប់ ដកដង្ហើមញាប់ ដង្ហក់ ញ័រប្រកាច់។

ប្រសិនបើឳពុកម្តាយឃើញកូន មានរោគសញ្ញាមិនធម្មតាបែបនេះ គួរនាំទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល។ ក្នុងករណីទុកយូរ កូនរបស់អ្នកអាចប្រឈមនឹងផលវិបាកដូចជា ជំងឺគ្រុនផ្តាសាយធំ ជំងឺរកលាកសួត ឬជំងឺរលាកស្រោមខួរ។

តាមពិតជំងឺផ្តាសាយដែលមានកម្រិតស្រាល អ្នកអាចថែទាំនៅផ្ទះដោយខ្លួនឯងបាន ប៉ុន្តែចំពោះកូនដែលមានអាយុតិចជាង ៣ខែ ប្រសិនបើមានអាការៈក្តៅខ្លួនគួរតែនាំទៅជួបពេទ្យភ្លាម។ ព្រោះជំងឺអាចប្រែក្លាយទៅជាធ្ងន់ធ្ងរយ៉ាងឆាប់ ហើយការថែទាំក៏ពិបាកដែរ លុះត្រាតែមានការណែនាំពីគ្រូពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here