វិធីគ្រប់គ្រងការញ៉ាំជាតិស្ករ អំឡុងពេលមានផ្ទៃពោះ

0
1

អាហារផ្អែម គឺជាចំណងចំណូលចិត្តរបស់មនុស្សភាគច្រើន ព្រោះវាអាចជួយរំញោចដល់ចំណង់អាហារឲ្យកាន់តែប្រសើរឡើង ហើយមានអ្នកខ្លះរីករាយជាមួយនឹងអាហារផ្អែមរហូតដល់លើសតម្រូវការរាងកាយ ដែលបង្កទៅជាជំងឺផ្សេងៗ។ ជាពិសេសស្ត្រីមានផ្ទៃពោះ ងាយនឹងប្រឈមជំងឺទឹកនោមផ្អែមបំផុត ប្រសិនបើចូលចិត្តទទួលទានអាហារផ្អែម។ ក្រៅពីជំងឺមួយនេះ ការទទួលទានអាហារផ្អែម អាចធ្វើឲ្យអ្នកម្តាយធាត់លើសទម្ងន់ ហើយពិបាកដល់ការសម្រាលផងដែរ។

ដូច្នេះគ្រូពេទ្យបានធ្វើការណែនាំពីវិធីគ្រប់គ្រងការញ៉ាំស្ករ ឬរបស់ផ្អែមដូចខាងក្រោម៖

១.ទទួលទានទឹកផ្លែឈើស្រស់ៗ ជំនួសភេសជ្ជៈប៉ូវកម្លាំង។

២.កាត់បន្ថយការប្រើប្រាស់ស្ករពាក់កណ្តោល នៃការប្រើប្រាស់ប្រចាំថ្ងៃ។

៣.បរិភោគផ្លែឈើស្រស់ និងបន្លែឲ្យបានច្រើន ដើម្បីអនុញ្ញាតឲ្យរាងកាយទទួលបានជាតិស្ករគ្រប់គ្រាន់។

៤.ជៀសវាងអាហារកែច្នៃ ឬបើចាំបាច់គួរពិនិត្យមើលកម្រិតជាស្ករ។

៥.ដុះធ្មេញរបស់អ្នកបន្ទាប់ពីញ៉ាំអាហាររួច ឬបន្ទាប់ពីទទួលទានអាហារផ្អែម ដើម្បីជៀសវាងកាលសំណល់អាហារនៅជាប់តាមជើងធ្មេញ។

៦.ប្រសិនបើអ្នកត្រូវប្រើស្ករ គួរជ្រើសស្ករត្នោត ជំនួស្ករស។

៧.មិនគួរញ៉ាំស្ករលើសពី ៣ស្លាបព្រាក្នុងមួយថ្ងៃទេ។

ជាធម្មតា គ្រាន់តែយើងបរិភោគបាយ បន្លែ និងផ្លែឈើ គឺអាចទទួលបានជាតិស្ករគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរាងកាយហើយ។ ដូច្នេះប្រសិនបើអាច អ្នកគួរតែឈប់ទទួលទានអាហារផ្អែម ឬព្យាយាមកាត់បន្ថយតាមដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here