កំពូលផ្លែឈើ៥មុខ ជួយបង្កើនទឹកដោះឲ្យកាន់តែមានគុណភាព

0
1

អំឡុងពេលបំបៅដោះកូន អ្នកម្តាយត្រូវការអាហារដែលសម្បូរជីវជាតិ និងមានផាសុខភាព ដើម្បីបង្កើនទឹកដោះដែលមានគុណភាពសម្រាប់កូន ព្រោះទឹកដោះនេះហើយដែលអាចជួយធ្វើឲ្យទារកមានប្រព័ន្ធភាពស៊ាំរឹងមាំ។

ការបំបៅដោះកូនត្រូវបានគេចាត់ទុកថា ជាបេសកម្មថ្មីបន្ទាប់ពីទារកចាប់កំណើត។ ហេតុនេះអ្នកម្តាយគួរតែពន្លឿនការផលិតទឹកដោះ ដើម្បីបំពេញតម្រូវការទារក ហើយមានផ្លែឈើចំនួន ៥មុខ ដែលជួយជំរុញដល់ការផលិតទឹកដោះឲ្យកាន់តែមានគុនភាពបាន។

១.បន្ថែមវីតាមីន C ជាមួយផ្លែក្រូចពណ៌លឿង

ក្រូចពណ៌លឿងពិតជាមានគុណតម្លៃណាស់ ដែលអ្នកម្តាយបំបៅដោះកូន គួរតែទទួលទានយ៉ាងហោចណាស់ ២ផ្លែក្នុងមួយថ្ងៃ​ ឬប្រហែលជា ១២០មីលីក្រាមក្នុងមួយថ្ងៃ។ ដើម្បីទទួលបានវីតាមីន C គ្រប់គ្រាន់ និងការផលិតទឹកដោះដែលពោរពេញទៅដោយវីតាមីន សម្រាប់ជួយរក្សាឆ្អឹង ធ្មេញ ជំរុញដល់មុខងារជាលិកា និងជួសជុលរាងកាយផងដែរ។

២.បង្កើនទឹកដោះជាមួយផ្លែប៉ែស

វាគឺជាផ្លែឈើដែលមានប្រយោជន៍ក្នុងការបង្កើនទឹកដោះ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗដូចជា កាល់ស្យូម ប៉ូតាស្យូម វីតាមីន C វីតាមីន A ។ សារធាតុចិញ្ចឹមទាំងអស់នេះ អាចជួយជំរុញដល់ការលូតលាស់រាងកាយរបស់ថែមទៀត។

៣.បង្កើនភាពស៊ាំជាមួយល្ហុងទុំ

ផ្លែឈើមួយប្រភេទនេះងាយស្រួលស្វែងយកបំផុត ហើយវាសម្បូរទៅដោយវីតាមីន A, C, ផូស្វ័រ, ជាតិសរសៃ ពីធម្មជាតិ។ សំខាន់ជាងនេះទៅទៀតគឺជាតិដែក និងកាល់ស្យូម អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំអ្នកម្តាយ និងកូនឲ្យកាន់តែប្រសើរឡើង។

៤.ការពារជំងឺចំពោះកុមារជាមួយផ្លែប្លូប៊ឺរី

ផ្លែឈើមួយប្រភេទនេះ ត្រូវបានអ្នកជំនាញបញ្ជាក់ថា ពិតជាល្អខ្លាំងណាស់សម្រាប់អ្នកម្តាយ និងកូន។ ព្រោះវានឹងជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ហើយមុខងារដ៏ល្អមួយនេះនឹងផ្ទេរទៅកាន់ទារកតាមរយៈទឹកដោះ។

៥.ធ្វើឲ្យស្បែកទារកមានភាពស្រស់ស្អាតជាមួយផ្លែស្ត្រប៊ឺរី

ដោយសារតែស្ត្រប៊ឺរី ពោរពេញទៅដោយវីតាមីន C និងជាតិទឹកច្រើន ដែលអ្នកម្តាយគួរទទួលទានឲ្យបានញឹកញាប់។ នៅពេលដែលទារកបៅដោះ ជាតិទឹកនឹងបំពេញរាងកាយទារកបានគ្រប់គ្រាន់ ហើយស្បែករបស់ពួកគេនឹងមានភាពស្រស់ស្អាតក្នុងពេលតែមួយ។

មិនគួរឲ្យជឿថា គ្រាន់តែការញ៉ាំផ្លែឈើ ក៏អាចមានឥទ្ធិពលដល់សុខភាពអ្នកម្តាយ និងកូនដែរ។ អាស្រ័យហេតុនេះ អ្នកម្តាយទាំងឡាយគួរតែព្យាយាមញ៉ាំផ្លែឈើទាំង ៥មុខនេះឲ្យបានច្រើន អំឡុងពេលបំបៅដោះកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here