ប្រសើរ​មែន បរិភោគ​ផ្លែ​ប៊ឺរនៅ​ត្រីមាស​ដំបូង​ជួយ​ឲ្យ​កូន​ឆ្លាត​វៃ

0
1

ប៊ឺរ គឺជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​សំខាន់​សម្រាប់​រាងកាយ ជាពិសេស​ជាតិ​កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ជាតិ​ដែក ស្ពាន់ធ័រ ម៉ាញ៉េ​ស្យូ​ម ស័ង្កសី…។ ផ្លែឈើ​ពណ៌​បៃតង​ប្រភេទ​នេះ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​សំខាន់​សម្រាប់​មនុស្ស​ទូទៅ​នោះទេ សូម្បីតែ​ទារក​ក្នុង​ផ្ទៃពោះ​ក៏ត្រូវ​ការ​ជា​ចាំបាច់​ដែរ។

 

 

តើ​ផ្លែ​ប៊ឺរ ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​ទារក​ក្នុង​ផ្ទៃ? តាម​អ្នកជំនាញ​បាន​បង្ហាញថា ការទទួល​ទាន​ផ្លែ​ប៊ឺរ មួយថ្ងៃ ៦០០ ទៅ ៨០០មីក្រូ​ក្រាម អាច​ការពារ បំពង់​សរសៃប្រសាទ និង​ឆ្អឹងខ្នង​ទារក​ឲ្យ​មាន​សុខ​ភាពល្អ ជាពិសេស​វា​អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​តែម្តង។

ស្ត្រី​ដែល​ទទួលទាន​ផ្លែ​ប៊ឺរ អំឡុងពេល​ត្រីមាស​ដំបូង​ជាប់លាប់ អាចជួយ​ឲ្យ​កូន​កើតមក​មាន​ភាព​ឆ្លាត​វៃ ជា​កុមារ​ដទៃទៀត ដោយសារតែ​ជាតិ​ខ្លាញ់​មាន​សុខភាព​ល្អ​របស់​វា។ លើសពីនេះ ជាតិ​អាស៊ីត​ហ្វូ​លិ​ក ក្នុង​ផ្លែ​ប៊ឺរ គឺជា​ប្រភព​នៃ​អាហារ​បំប៉ន​ដល់​ល្អ​សម្រាប់​បេះដូង របស់​ទារក​ផងដែរ។

ទាំងនេះ​ជាហេតុ​ផល ដែល​ស្ត្រី​ទាំងឡាយ គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការទទួល​ទាន​ផ្លែ​ប៊ឺ​នៅ​ត្រីមាស​ដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here