លក្ខខណ្ឌ៥យ៉ាង ត្រូវសម្រាលដោយវះកាត់ទើបមានសុវត្ថិភាព ទាំងម្តាយនិងកូន

0
1

ការសម្រាលកូនដោយធម្មជាតិ គឺជាជម្រើសទី១ ដែលក្រុមគ្រូពេទ្យទូទាំងពិភពលោកបានណែនាំ ប្រសិនបើអ្នកម្តាយមានសុខភាពល្អធម្មតា។ ក៏ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន អ្នកម្តាយត្រូវតែបង្ខំចិត្តធ្វើការវះកាត់ ទោះបីជាមិនចង់ក៏ដោយ ដើម្បីសុវត្ថិភាពទាំងខ្លួនឯង និងកូនក្នុងផ្ទៃ។

ខាងក្រោមនេះ គឺជាលក្ខខណ្ឌមួយចំនួនដែលតម្រូវឲ្យស្ត្រីសម្រាលកូនដោយវិធីវះកាត់៖

១.មានជំងឺបេះដូង

ពេលវេលាដែលគួរឲ្យព្រួយបារម្ភខ្លាំងបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះដែលកើតជំងឺបេះដូង គឺពេលសម្រាល ព្រោះបេះដូងត្រូវធ្វើការខ្លាំង ហើយប្រព័ន្ធផ្លូវដង្ហើមធ្វើការបានខ្លីៗប៉ុណ្ណោះ។ ប្រសិនសម្រាលដោយធម្មជាតិ មិនត្រឹមតែអ្នកម្តាយនោះទេដែលមានគ្រោះថ្នាក់ សូម្បីតែកូនក៏ប្រឈមនឹងគ្រោះថ្នាក់ដូចគ្នាដែរ។ ដូច្នេះមានតែការវះកាត់ទេ ដែលជាជម្រើសដ៏មានប្រសិទ្ធភាពបំផុត។

២.ឆ្អឹងអាងត្រគាកខុសប្រក្រតី

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹងអាងត្រគាក អាចបណ្តោលមកពីម្តាយមានការបាក់ឆ្អឹងអាងត្រគាក ឬឆ្អឹងត្រគាកខូចទ្រង់ទ្រាយ ធ្វើឲ្យប្រឡាយកំណើតមានការផ្លាស់ប្តូរ ឬបង្រួមតូចផងដែរ។ នេះជាការចអង្អុលបង្ហាញថា អ្នកត្រូវតែធ្វើការវះកាត់

៣.បញ្ហាសុក

វាជាសញ្ញាដែលបង្ហាញថា អ្នកគួរតែជ្រើសយកវិធីវះកាត់ ព្រោះប្រសិនបើសុកពាំងទ្វារមាស ពេលកើតទារកមិនអាចចេញមកក្រៅបានទេ។ ចំពោះអ្នកម្តាយដែលមានសុកទាប វានឹងមានការហូរឈាមនៅត្រីមាសទី២ ហើយបញ្ហានេះត្រូវបានគេរកឃើញចំពោះស្ត្រីមានផ្ទៃពោះ ៣០ទៅ៤០ភាគរយមុនពេលសម្រាល។

៤.មហារីកមាត់ស្បូន

ប្រសិនបើអ្នកមានជំងឺមហារីកមាត់ស្បូនពេលមានផ្ទៃពោះ ការសម្រាលកូនរបស់អ្នកក៏ជួបនឹងបញ្ហាដែរ។ ជាទូទៅជំងឺនេះអាចធ្វើឲ្យអ្នកម្តាយបាត់បង់ចំណង់អាហារ ហើយវានឹងនាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។ យកល្អអ្នកម្តាយដែលមានជំងឺនេះ ត្រូទៅជួបគ្រូពេទ្យជាប្រចាំំ ដើម្បីទទួលបានការណែនាំដែលត្រឹមត្រូវ។

៥.ជំងឺទឹកនោមផ្អែម

អ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម កូនក្នុងផ្ទៃរបស់ពួកគេនឹងមានទំហំធំ ហើយមានទម្ងន់ច្រើនជាងធម្មតា ដែលបណ្តោលឲ្យលំបាកក្នុងពេលសម្រាល។ ប្រសិនបើគ្រូពេទ្យរកឃើញថាទារកមានទម្ងន់លើសពី ៤.២គីឡូក្រាម ជាសញ្ញាបង្ហាញថា អ្នកគួរតែសម្រាលដោយវិធីវះកាត់។ ក្នុងករណីដែលអ្នកចង់សម្រាលដោយធម្មជាតិ ច្បាស់ជាមានការដាក់រហែកទ្វារមាសខ្លាំង រួមទាំងមានបញ្ហាស្មុគស្មាញផ្សេងទៀតដែលអាចកើតឡើងអំឡុងពេលសម្រាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here