ការសម្រាល គឺជាក្តីព្រួយបារម្ភទីមួយរបស់អ្នកម្តាយទាំងឡាយ ព្រោះវាជាពេលដែលមានការឈឺចាប់ខ្លាំងបំផុត ហើយទាមទារឲ្យមានការបញ្ចេញកម្លាំងច្រើនអស់ពីខ្លួន ទំរាំតែកូនអាចកើតចេញមកបាន។ តែទោះជាយ៉ាងណា អ្នកម្តាយខ្លួនឯងអាចកែប្រែស្ថានភាពឲ្យល្អប្រសើរបាន ប្រសិនបើអ្នកអាចធ្វើរឿងទាំងនេះបានអំឡុងពេលមានផ្ទៃពោះ។
១.អ្នកគួរតែថែរក្សាខ្លួនឲ្យមានអារម្មណ៍ធូរស្បើយ មិនធុញថប់ ដូចជាងូតទឹកក្តៅឧណ្ឌៗ និងសម្រាកឲ្យច្រើនតាមដែលអាចធ្វើទៅបាន។ ឬក៏អ្នកអាចស្អំទឹកក្តៅនៅលើខ្នង ដើម្បីជួយបំបាត់ការឈឺចាប់ ប៉ុន្តែមិនគួរប្រើថ្នាំបំបាត់ការឈឺចាប់ទេ។
២.នៅពេលឈឺនោម អ្នកមិនគួរមានទម្លាប់ប្រឹងទប់នោមនោះទេ ដោយសារតែវាអាចរារាំដល់ចលនាកន្ត្រាក់នៃសាច់ដុំស្បូន នៅពេលសម្រាលចូលមកដល់។
៣.អ្នកគួរតែចំណាយពេលសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានអំឡុងពេលមានផ្ទៃពោះ ព្រោះវាអាចជួយរក្សាភាពស្ងប់ស្ងាត់ និងសន្សំថាមពលបានច្រើនសម្រាប់ពេលសម្រាល។
៤.ប្រសិនបើអ្នកអាចដើរបាន គួរតែចំណាយពេលខ្លះដើរជុំវិញគ្រែ ឬធ្វើចលនាផ្សេងៗ ដើម្បីឲ្យរាងកាយមានពេលសម្រាកពីការកន្ត្រាក់។
៥.ប្រសិនបើអ្នកឃ្លាន គួរតែជ្រើសអាហារដែលទន់ៗងាយរំលាយ ទើបរាងកាយឆាប់ទទួលបានថាមពលមកប្រើប្រាស់។
ការធ្វើលំហាត់ប្រាណ ក៏ជាវិធីសាស្ត្រមួយដែលអាចជួយឲ្យអ្នកម្តាយងាយស្រួលក្នុងការសម្រាលកូនដែរ។ ព្រោះវាអាចជួយពង្រឹងសាច់ដុំផ្នែកផ្សេងៗ ដូចជាតំបន់អាងត្រគាក និងទ្វារមាស ឲ្យមានកម្លាំងខ្លាំង។ លើសពីនេះការធ្វើលំហាត់ប្រាណអាចជួយបំបាត់អាការឈឺចាប់ និងភាពអស់កម្លាំងផងដែរ៕