ជាទូទៅស្ត្រីភាគច្រើនជួបប្រទះនូវបញ្ហាចាញ់កូននៅត្រីមាសដំបូងនៃការមានផ្ទៃពោះ ហើយមានអ្នកខ្លះចាញ់រហូតទាល់តែកូនកើតក៏មានដែរ។ ទោះជាយ៉ាងណាមានស្ត្រីមួយចំនួនអាចមិនចាញ់កូនសោះ តើវាជារឿងដែលគួរឲ្យព្រួយបារម្ភឬទេ? តាមពិតគ្មានអ្វីចម្លែកនោះទេ វាជារឿងធម្មជាតិ។ ប៉ុន្តែមានរឿងមួយចំនួន ដែលស្ត្រីមិនចាញ់កូនសោះត្រូវតែដឹង៖
១.មិនមែនមានតែអ្នកម្នាក់នោះទេ៖ ជិត១ភាគ៣ នៃស្ត្រីទាំងអស់ដែលមិនបានចាញ់កូនពេលមានផ្ទៃពោះ ដូច្នេះមិនមែនមានតែអ្នកម្នាក់ឯងនោះទេ។
២.កត្តាហ្សែន៖ តាមការសិក្សាមួយបានរកឃើញថា ហ្សែនអាចធ្វើឲ្យស្ត្រីមិនចាញ់កូនពេលមានផ្ទៃពោះ ដូច្នេះគួរតែអគុណចំពោះឪពុកម្តាយរបស់អ្នក។
៣.ការចាញ់កូនមិនទៀងទាត់៖ ជាធម្មតាស្ត្រីមានការចាញ់កូននៅត្រីមាសទី១ ប៉ុន្តែមានស្ត្រីមួយចំនួនទៀតអាចត្រីមាសបន្ទាប់។
៤.ពពោះកូនស្រីចាញ់ខ្លាំងជាងកូនប្រុស៖ ការសិក្សាមួយចំនួនបានរកឃើញថា ការមានផ្ទៃពោះកូនស្រីនាំមកនូវការចាញ់កូនខ្លាំងជាងកូនប្រុស។
៥.មិនប្រាដកថាអ្នកមិនចាញ់គ្រប់កូនរហូតនោះទេ៖ អ្នកត្រូវចាំថា រាល់ការមានផ្ទៃពោះ គឺមានភាពខុសប្លែកពីគ្នា ការមានផ្ទៃពោះកូនលើកក្រោយៗទៀត អ្នកអាចចាញ់ខ្លាំងក៏ថាបាន។
ទោះជាយ៉ាងណា អ្នកមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាចាញ់កូននោះទេ ព្រោះវាជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ហើយអ្នកអាចកាត់បន្ថយបាន ប្រសិនបើអ្នកបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យរកដំណោះស្រាយបានត្រឹមត្រូវ៕