ការសម្រាលកូន គឺជាដំណាក់កាលដ៏សំខាន់បំផុតសម្រាប់អ្នកម្តាយទាំងឡាយ ព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់បានគ្រប់ពេលវេលា។ ដូច្នេះនៅពេលឈឺពោះសម្រាលកូន ទាមទារឲ្យស្ត្រីមានផ្ទៃពោះត្រូវរួសរាន់ទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ដើម្បីទទួលជំនួយពីពេទ្យឆ្មប។ ទោះជាយ៉ាងណា អ្នកជំនាញបានបង្ហាញថា ស្ត្រីមានផ្ទៃពោះអាចសម្រាលកូនបានស្រួល ប្រសិនបើមានកត្តា២យ៉ាងនេះ។
កត្តាទី១
ពឹងផ្អែកលើឆ្អឹងអាងត្រគាករបស់ម្តាយ មានទំហំស្តង់ដារឬអត់ ប្រសិនបើវាតូចពេកការសម្រាលកាន់តែពិបាក។ ទោះយ៉ាងណាមុនពេលសំរាលកូនគ្រូពេទ្យនឹងវាស់ទំហំឆ្អឹងអាងត្រគាកអំឡុងពេលមានផ្ទៃពោះ ដើម្បីដឹងថាទំហំនៃអាងត្រគាកមានសុពលភាពឬអត់ប្រសិនបើមានបញ្ហាគ្រូពេទ្យនឹងរកដំណោះស្រាយ។
កត្តាទី២
អាស្រ័យលើទំហំទារក ប្រសិនបើទារកមានទំហំធំជាង ៣.៥០០ ក្រាម ការសម្រាលនឹងកាន់តែពិបាក ឬក៏មិនអាចសម្រាលបានដោយធម្មជាតិឡើយ។ ព្រោះវានឹងមានហានិភ័យច្រើន គ្រូពេទ្យអាចពិចារណាវះកាត់ គឺជាជម្រើសមួយ។ ទោះជាយ៉ាងណាទារកដែលមានទំហំចាប់ពី ២.៥ក្រាម ទៅ ៣.៥០០ក្រាម ត្រូវបានគេចាត់ទុកជាទំហំស្តង់ដារដែលាមានសុខភាពល្អ ហើយអាចសម្រាលដោយធម្មជាតិបាន។
ប្រសិនបើមានកត្តាទាំងពីរយ៉ាងនេះ ស្ត្រីមានផ្ទៃពោះអាចសម្រាលកូនតាមធម្មជាតិបានដោយស្រួល មិនសូវពិបាកដូចស្ត្រីដែលមានទំហំអាងត្រគាកតូច ឬទារកដែលមានទំហំថ្លោសជ្រុលនោះទេ៕