ចាល់ជាតិអាស៊ីតក្នុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដែរទេ?

0
1

ការចាល់ជាតិអាស៊ីត គឺជាជំងឺមួយដែលកើតមានឡើងដោយសារតែមានការកើនឡើងនៃអាស៊ីតនៅក្នុងក្រពះ ហើយច្រាលឡើងដល់ចុងបំពង់អាហារ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវបានគេរកឃើញកើតមានចាប់ពី ៣០ទៅ៥០ភាគរយ។

រោគសញ្ញានៃការចាល់ជាតិអាស៊ីត គឺធ្វើឲ្យស្ត្រីមានអាការឆ្ងល់ចុងដង្ហើម ពិបាកក្នុងការលេប មានអារម្មណ៍ក្តៅក្នុងក្រពះ ហើយចេញទឹកមាត់ច្រើននៅក្នុងមាត់ក្រោយពេលញ៉ាំអាហារ ឬអាចកើតឡើងនៅពេលយប់។

តើជំងឺចាល់ជាតិអាស៊ីត អាចប៉ះពាល់ដល់អ្នកម្តាយ និងកូនដែរឬទេ?

ទោះបីជាជំងឺចាល់ជាតិអាស៊ីត អាចធ្វើឲ្យមានភាពមិនស្រួលខ្លះៗនៅក្នុងខ្លួនក៏ដោយ តែប្រសិនបើអ្នកម្តាយនៅតែអាចញ៉ាំបានធម្មតា វានឹងមិនបង្កបញ្ហាដល់អ្នកម្តាយខ្លួនឯង និងទារកក្នុងផ្ទៃនោះទេ។ ទោះជាយ៉ាងណាក្នុងករណីដែលជំងឺនេះកើតឡើងអូសបន្លាយរយៈពេលវែង អ្នកម្តាយអាចបណ្តោលឲ្យរលាកបំពង់អាហាររ៉ាំរ៉ៃ និងអាចវិវត្តទៅជាជំងឺមហារីកបំពង់អាហារទៅថ្ងៃមុខ។

ដូច្នេះ ប្រសិនបើអ្នកម្តាយមានបញ្ហាចាល់ជាតិអាស៊ីត គួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយ និងវិធីការពារកុំឲ្យកើតមានម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here