ក្រុមអាហារដែលជួយឲ្យស្ត្រីមានផ្ទៃពោះបត់ជើងស្រួល មិនទល់លាមក

0
1

ម្តាយមានផ្ទៃពោះជាច្រើនតែងតែទទួលរងពីបញ្ហាទល់លាមក ធ្វើឲ្យពិបាកក្នុងការបញ្ចេញចោល ហើយនៅពេលប្រឹងម្តងធ្វើឲ្យមានការឈឺចាប់ ឬដាច់រហែកតំបន់គូថក៏មានដែរ។

ការទល់លាមកពិតជាពិបាកជៀសវាងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែការផ្លាស់ប្តូររាងកាយនៅពេលស្បូនរីកកាន់តែធំ ធំរហូតដល់ដាក់សម្ពាធទៅលើប្លោកនោម និងពោះវៀនធំ ដែលជាតំបន់ត្រូវបញ្ចូនកាកសំណល់ឆ្លងកាត់បានស្រួល។ តែនៅពេលការសម្រាលជិតមកដល់ ទំហំប្លោកនោម និងពោះវៀនធំកាន់តែរួមតូច ធ្វើឲ្យអ្នកម្តាយភាគច្រើនមានការទល់លាមក។

ហេតុនេះស្ត្រីមានផ្ទៃពោះត្រូវការរកវិធីដោះស្រាយ ដើម្បីធ្វើឲ្យលាមកទន់ងាយស្រួលក្នុងការបញ្ចេញចោល។ ជំនួយដ៏ល្អបំផុត គឺការទទួលទានអាហារដែលងាយរំលាយ និងសម្បូរជាតិសរសៃច្រើន។

១.បន្លែបៃតងគ្រប់ប្រភេទ

បន្លែបៃតងមិនត្រឹមតែល្អសម្រាប់រាងកាយនោះទេ សូម្បីតែប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ។ ដោយសារតែបន្លែបៃតងសម្បូរសារធាតុចិញ្ចឹម ដូចជាជាតិសរសៃ ធ្វើឲ្យលាមកទន់ ហើយស្ត្រីមានផ្ទៃពោះមិនពិបាកក្នុងការបញ្ចេញចោលនោះទេ។

២.ផ្លែឈើ

មិនថាចេកទុំ ល្ហុងទុំ ក្រូច ត្របែក ផ្លែប៉ោមនោះទេ​ សុទ្ធតែសម្បូរជាតិសរសៃ ដែលអាចជួយឲ្យស្ត្រីមានផ្ទៃពោះបត់ជើងមកស្រួល។ ប៉ុន្តែត្រូវប្រយ័ត្ន ចំពោះផ្លែឈើមួយចំនួន ព្រោះវាមានជាតិផ្អែមខ្លាំង ដែលអាចធ្វើឲ្យអ្នកម្តាយនឹងនឹងធាត់។

៣.ទឹកផ្លែឈើស្រស់

ប្រភេទទឹកផ្លែឈើស្រស់ៗអាចផ្តល់សារធាតុចិញ្ចឹមចាំបាច់ដែលទារកត្រូវការ ហើយអាចជួយឲ្យអ្នកម្តាយបន្ទោរបង់ស្រួលផងដែរ។ ឧទាហរណ៍ទឹកក្រូចច្របាច់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកម្តាយដែលចង់គេចផុតពីបញ្ហាទល់លាមក។

៤.ទឹកដោះគោជូរ

ប្រសិនបើអ្នកម្តាយធុញជាមួយនឹងផ្លែឈើ ពួកគេអាចប្តូរមកញ៉ាំទឹកដោះគោជូរវិញបាន ព្រោះវាក៏អាចជួយបន្ទន់លាមក ហើយអ្នកម្តាយក៏មានសុខភាពល្អផងដែរ។

៥.គ្រាប់ធញ្ញជាតិ

អង្ករសំរូប និងស្រូវលាសី គឺជាគ្រាប់ធញ្ញជាតិដែលល្អបំផុតសម្រាប់អ្នកម្តាយដែលចង់ជៀសឆ្ងាយពីបញ្ហាទល់លាមក។ ព្រោះវាសម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែលរាងកាយត្រូវការ។

អ្នកម្តាយគ្រប់រូបត្រូវដឹងថា ការបណ្តោលឲ្យបញ្ហាទល់លាមកនេះកើតឡើងជារឿយៗ ជំងឺឬសដូងបាតនឹងកើតឡើង។ ដូច្នេះប្រសិនបើអ្នកម្តាយពិបាកបត់ជើងខ្លាំង ឬមានបញ្ហាទល់លាមកធ្ងន់ធ្ងរ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទញយជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here