កំហុស៦យ៉ាង​របស់ឪពុកម្តាយ អាចធ្វើ​ឲ្យ​កូន​ខូច​អ​នា​គត់

0
1

តើ​អ្នកណា​មិន​ស្រឡាញ់​កូន​នោះ? ដោយសារតែ​ការស្រឡាញ់​កូន ធ្វើ​ឲ្យ​ឪពុកម្តាយ​គ្រប់រូប​មានការ​អប់រំ​កូនខុសៗគ្នា ទៅតាម​អ្វីដែល​ខ្លួនឯង​យល់ថា​ត្រឹមត្រូវ។ ក៏ប៉ុន្តែ មានរឿង​មួយ​ចំ​នួន​អ្នក​មិនត្រូវ​ធ្វើ​ចំពោះ​កូន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​របស់​អ្នក​គ្មាន​អ​នា​គត់​ឡើយ​នៅពេល​ធំ​ឡើង។

 

១.ប​ណ្តោ​ល​តាមចិត្ត​កូន​ខ្លាំងពេក

ដោយសារតែ​ក្តី​ស្រឡាញ់​ខ្លាំងពេក​ធ្វើ​ឲ្យ​ឪពុកម្តាយ​មួយចំនួន​ធ្វើ​ខុស ដោយ​ប​ណ្តោ​ល​តាមតែ​ចិត្ត​កូន​ចង់បាន​អី​បាន​នោះ ចង់​ធ្វើ​អី​ធ្វើ​នោះ។ លទ្ធ​ល​កូនក្មេង​ជ​ក្មេង​ទំនើង មិនអាច​ប្រៀនប្រដៅ​បាន​នៅ​ឡើង​ដែល​ពួកគេ​ធំ​ឡើង។

២.ឲ្យ​លុយ​គេ​ចាយ​តាមចិត្ត

សម្រាប់​អ្នកមាន​មួយចំនួន តែងតែ​ផ្តល់​លុយ​ច្រើន​ដល់​កូន​របស់ខ្លួន​នៅពេល​ទៅ​រៀន ឬ​ចាយវាយ​ទៅលើ​របស់​អ្វីមួយ។ ទ​ង្វី​បែបនេះ​ធ្វើ​ឲ្យ​ពួកគេ​មិនដឹង​ពី​ត​ម្លែ​នៃ​លុយ​ថា ការរក​មកវា​ពិបាក​ប៉ុ​ណ្ណោ​នោះទេ គឺ​ធ្វើ​ឲ្យ​ពួកគេ​ដឹង​តែ​ពី​ចាយ រហូតដល់​ធំ​មិនចេះ​តស៊ូ​ចំពោះ​ការរក​ប្រាក់​ឡើយ។

៣.មិន​ឲ្យ​កូន​ពឹង​ផ្អែកលើ​សមត្ថភាព​ខ្លួនឯង

អ្នកណា​ក៏​ស្រឡាញ់​កូន​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ប​ណ្តោ​ល​ឲ្យ​ពួកគេ​ហ៊ាន​អ្វី​ដោយ​សមត្ថភាព​ខ្លួនឯង និង​សម្រេច​អ្វីខ្លះ។ នេះ​ជា​វិធី​បង្រៀន​កូន​ឲ្យ​ចេះ​រឹងមាំ តាំងពី​តូច នៅពេលដែល​ពួកគេ​ធំ​នឹង​នឹង​ពឹងពាក់​ល់​ខ្លួនឯងបាន ហើយ​មិនបាច់​ពឹង​ឪពុកម្តាយ​ទៀតឡើយ។

៤.មិនបាន​បង្រៀន​កូន​ឲ្យ​ចេះ​ចែករំលែក

នេះ​ជា​ទម្លាប់​មួយ​ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នកធំ​ឡើយ​ក្លាយទៅជា​មនុស្ស​ចិត្តអាក្រក់ អាត្មានិយម​គិតតែ​ពី​ខ្លួនឯង ហើយ​ធ្វើ​អ្វី​ក៏​ខ្សែលើ​លើ​អ្នកដទៃ​ដែរ។

៥.មិនបាន​បង្រៀន​កូន​ឲ្យ​ស្គា​ល់បាប​បុណ្យ

ក្នុងការ​រស់នៅ​របស់​មនុស្ស​គ្រប់រូប​ជៀស​មិន​ផុតពី​ការធ្វើ​ខុស​នោះទេ គ្រាន់តែ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ។ ដូច្នេះ​នៅពេលដែល​កូន​របស់​អ្នកធ្វើ​ខុស ត្រូវ​ណែនាំ​ឲ្យ​ចេះ​ស្គាល់​កំហុស និង​កែប្រែ​ឲ្យ​ធ្វើ​កូន​ល្អ​ឡើងវិញ។

៦.មិនបាន​លើកទឹកចិត្ត​កូន

ការលើកទឹកចិត្ត​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ផ្លូវចិត្ត​របស់កូនៗគ្រប់រូប ទោះ​គេ​ធ្វើ​អ្វី​បរាជ័យ​ក៏ដោយ។ ប្រសិនបើ​អ្នក​មិនបាន​ធ្វើបែបនេះ ពួកគេ​នឹងមាន​ចិត្តចង្អៀត មានតែ​ចិត្ត​ច្រណែន នឹងមិន​ចេះ​ជួយ​លើកស្ទួយ​អ្នកដទៃ​ឡើយ ទោះ​ឃើញ​គេ​គ្មាន​គំនុំ​អ្វិ​ជាមួយ​ខ្លួន​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here