នៅពេលមានផ្ទៃពោះ ស្ត្រីត្រូវបានក្រុមគ្រូពេទ្យលើកទឹកចិត្តអោយធ្វើលំហាត់ប្រាណជាប្រចាំ ព្រោះវាអាចជួយឲ្យអ្នកម្តាយ និងកូនមានសុខភាពល្អ។ ប៉ុន្តែក្នុងការធ្វើលំហាត់ប្រាណ ត្រូវតែយកចិត្តទុកដាក់ និងជ្រើសរើសវិធីសាស្ត្រនៃការធ្វើលំហាត់ប្រាណដែលសមស្របសម្រាប់មនុស្សមានផ្ទៃពោះ។ ជាពិសេសចលនាលំហាត់ប្រាណដែលសមស្របបំផុតសម្រាប់អ្នកមានផ្ទៃពោះ គឺការហែលទឹក។
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួននៃការហែលទឹកអំឡុងពេលមានផ្ទៃពោះ៖
១.នៅពេលអ្នកម្តាយហែលទឹក វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្បើយពីភាពហត់នឿយ និងមានផាសុខភាព។ អារម្មណ៍នៃការសម្រាកលំហែលទាំងនេះមានអត្ថប្រយោជន៍សម្រាប់កូនមិនទាន់កើត ធ្វើឲ្យទារកមានការអភិវឌ្ឍ និងរីកចម្រើនបានល្អប្រសើរជាងមុន។
២.ខណៈដែលកំពុងហែលទឹក ក្មេងនៅក្នុងពោះអាចស្វែងយល់ពីចលនា ហើយពួកគេកំពុងតែធ្វើចលនានៅខាងក្នុងពោះក៏ដូចជាការធ្វើលំហាត់ប្រាណរបស់អ្នកម្តាយដែរ។ សកម្មភាពប្រភេទនេះហើយដែលធ្វើឲ្យទារកមានការវិវត្តខួរក្បាល និងមានការយល់ដឹងបានល្អ។
៣.ចំពោះអ្នកម្តាយដែលកំពុងតែជួបប្រទះបញ្ហាឈឺខ្នង រមួលក្រពើ មានអារម្មណ៍អស់កម្លាំង មិនស្រួលក្នុងខ្លួន និងមានភាពតានតឹងច្រើន ការហែលទឹកអាចជួយដោះស្រាយបាន។ ការហែលទឹក គឺជាចលនាលំហាត់ប្រាណមួយដែលអាចជួយកាត់បន្ថយការកន្ត្រាក់សាច់ដុំ ធ្វើឲ្យភាពឈឺចាប់ ព្រមទាំងបញ្ហារមួលក្រពើត្រូវបានកាត់បន្ថយ។
ទោះជាយ៉ាងណា លំហាត់ប្រាណដែលមានសុវត្ថិភាពបំផុតគួរធ្វើនៅចន្លោះពីខែទី៤ ទៅទី៨នៃការពពោះ។ ការធ្វើលំហាត់ប្រាណត្រូវអនុវត្តជាទៀតទាត់ក្នុងមួយសប្តាហ៍ឲ្យបាន ១ថ្ងៃ ហើយម្តង ១ម៉ោង ព្រោះទឹកអាចជួយទ្រទ្រង់រាងកាយឲ្យស្រាល ដូច្នេះអ្នកអាចធ្វើលចនាយូរដោយពុំមានផលប៉ះពាល់ឡើយ៕