គូស្វាមីភិរិយាភាគច្រើនតែងតែមើលរំលងការពន្យាកំណើតក្រោយពេលសម្រាលកូនហើយ ដែលធ្វើឲ្យពួកគេឆាប់ពពោះកូនមួយទៀតទាំងកូនដំបូងកំពុងតែនៅបៅដោះនៅឡើយ។
ក្រោយពេលសម្រាលកូនហើយ តើពេលណាត្រូវប្រើវិធីពន្យារកណើត?
ក្នុងអំឡុងពេល ៦សប្តាហ៍ក្រោយពេលសម្រាល គឺជាពេលវេលាដែលគ្រូពេទ្យបានណែនាំមិនឲ្យមានការរួមភេទ ដោយសារតែរាងកាយរបស់អ្នកម្តាយនៅមានភាពទន់ខ្សោយមិនទាន់ត្រលប់ដូចសភាពធម្មតាវិញបានទេ។ ប៉ុន្តែបន្ទាប់ពី ៦សប្តាហ៍ រាងកាយអ្នកម្តាយមួយចំនួនចាប់ផ្តើមបញ្ចេញអូវុលឡើងវិញ ហើយឱកាសនៃការមានកូននឹងកើតមានទើបវិញ។ ទោះបីជាមានកម្រិតទាបក៏ដោយ វាជាពេលវេលាដែលសមរម្យដែលអ្នកម្តាយគួរតែចាប់ផ្តើមប្រើវិធីពន្យារកំណើតហើយ។
តើវិធីពន្យារកំណើតមួយណាទើបល្អសម្រាប់អ្នកម្តាយដែលទើបនឹងសម្រាលកូនហើយ?
អ្វីដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់បំផុតនៅពេលប្រើវិធីពន្យារកំណើតក្រោយពេលសម្រាលកូនរួច គឺមានឥទ្ធិពលលើការបំបៅដោះ ព្រោះវិធីសាស្ត្រពន្យាកំណើតមួយចំនួនអាចកាត់បន្ថយបរិមាណទឹកដោះ។
ការបំបៅដោះម្តាយ ត្រូវបានគេចាត់ទុកថាជាការពន្យារកំណើតដោយធម្មជាតិ។ ដរាបណាទារកនៅតែបៅដោះ ឬនៅតែមានការផលិត វាអាចពន្យារកំណើតបានរហូតដល់ ១៨ខែ ប៉ុន្តែប្រសិទ្ធភាពនៃការពន្យារកំណើតមានត្រឹមតែ ៧០ទៅ៩០ភាគរយ មានន័យថា អ្នកម្តាយនៅតែមានឱកាសមានផ្ទៃពោះដដែល គ្រាន់តែមានតិចតួច។
ការប្រើប្រាស់ស្រោមអនាម័យ គឺជាជម្រើសដ៏ល្អមួយដែលអាចការពារមិនឲ្យមានផ្ទៃពោះ ហើយមិនប៉ះពាល់ដល់ថែមទៀត។ ប៉ុន្តែប្រសិនបើអ្នកមិនចង់ប្រើ មានតែពិគ្រោះជាមួយគ្រូពេទ្យ ថាត្រូវប្រើថ្នាំលេបប្រភេទណា ឬការដាក់កង នោះទេ ទើបល្អសម្រាប់សុខភាពរបស់អ្នក និងមិនប៉ះពាល់ដល់ការបំបៅដោះ៕