គ្រប់គ្នាប្រហែលដឹងហើយថា ទម្លាប់នៃការគេងយប់ជ្រៅ ហើយឆាប់ភ្ញាក់ពីព្រលឹមអាចមានផលប៉ះពាល់ដល់សម្រាប់មនុស្សពេញវ័យ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុខភាពកុមារខ្លាំងផងដែរ។
អ្នកត្រូវឲ្យកុមារឆាប់ចូលគេងពីព្រលប់ ព្រោះនៅម៉ោង ១០ទៅ ១អាធ្រាត ជាដំណាក់កាលនៃការបញ្ចេញអ័រម៉ូនលូតលាស់ខ្ពស់របស់កុមារ ហេតុនេះការឲ្យកុមារឆាប់គេងពីព្រលប់ ជាអំណោយល្អដល់ការលូតលាស់របស់ពួកគេ។
ប្រសិនបើឪពុកម្តាយរក្សាទម្លាប់ឲ្យកុមារចូលគេងយប់ជ្រៅ វាអាចបណ្តោលឲ្យមានហានិភ័យសុខភាពផ្សេង៖
១.ប៉ះពាល់ដល់ការលូតកម្ពស់
ថ្វីបើការកើនឡើងកម្ពស់របស់កុមាររហូតដល់ ៧០ភាគរយ អាស្រ័យទៅលើធនធានហ្សែនរបស់ឪពុកម្តាយក៏ដោយ ក៏នៅមាន ៣០ភាគរយទៀត អាស្រ័យទៅលើកត្តាផ្សេងៗដែរ។ ៣០ភាគរយនេះ នឹងកំណត់ថាតើ កូនរបស់អ្នកខ្ពស់ជាងឪពុកម្តាយរបស់ពួកគេនាពេលអនាគតផងដែរ។
ការគេងនឹងប៉ះពាល់ដល់ការលូតលាស់កូនដោយផ្ទាល់ នៅពេលដែលក្រពេញបញ្ចេញអ័រម៉ូនលូតលាស់អំឡុងពេលគេង។ នៅពេលដែលម៉ាសរបស់ខួរក្បាលមានទំហំធំពេញមួយយប់ វានឹងបញ្ចេញអ័រម៉ូនច្រើន ដូចជាអ័រម៉ូនភេទ និងអ័រម៉ូនលូតលាស់។
ធម្មតានៅពេលយប់ក្រពេញបញ្ចេញអ័រម៉ូនលូតលាស់មានទំហំធំ អ័រម៉ូនលូតលាស់កាន់តែច្រើនត្រូវបញ្ចេញបន្ថែមទៀត វាអាចជួយឲ្យរាងកាយលូតលាស់ ជាពិសេសពេលវេលាដ៏សំខាន់បំផុតចាប់ពីម៉ោង ១០ ដល់១អាធ្រាត និង ៥ទៅ ៧ព្រឹក។
មានតែអ្នកស្ថិតក្នុងស្ថានភាពគេងទេ ដែលរាងកាយអាចបញ្ចេញអ័រម៉ូនលូតលាស់ធំនោះបាន ដូច្នេះដំបូលន្មានសម្រាប់អ្នកគឺត្រូវព្យាយាមឲ្យកុមារគេងនៅម៉ោង៩ យប់ ជាពិសេសអំឡុងពេលកុមារកំពុងតែរីកលូតលាស់។
២.ងាយនឹងទទួលរងនូវជំងឺផ្សេងៗ
ការគេងលក់ស្កប់ស្កល់ រាងកាយនឹងផលិតសារធាតុផ្សេងៗរួមមាន cytokine protein ដែលត្រូវបានប្រើជាចម្បងដើម្បីការពារការឆ្លងជំងឺផ្សេង។
នៅពេលរាងកាយគេងបានគ្រប់គ្រាន់ រាងកាយនឹងសម្រាកបានគ្រប់គ្រាន់ដែរ ហេតុនេះវាអាចជួយលើកកម្ពស់ការជួសជូល និងបង្កើនឡើងវិញនូវប្រព័ន្ធដំណើរការផ្សេងៗនៅក្នុងរាងកាយ។ ប៉ុន្តែនៅពេលអ្នកគេងមិនបានគ្រប់គ្រាន់វិញនោះ វាជះឥទ្ធិពលដល់បរិមាននៃជាតិស្ករ កាត់បន្ថយភាពស៊ាំ និងងាយឆ្លងជំងឺ ជាពិសេសសផ្តាសាយ។
៣.ខូចបេះដូង
កុមារដែលមិនទទួលបានការគេងគ្រប់គ្រាន់ នឹងមានភាពតានតឹងច្រើនហួសប្រមាណ បង្កើនសម្ពាធឈាម ចង្វាក់បេះដូងលោតញាប់ និងដង្ហើមដកលឿន ហើយបណ្តោលឲ្យមានជំងឺសរសៃឈាមបេះដូង ប្រសិនបើស្ថានភាពនេះនៅតែបន្តយូរ។
៤.បណ្តោលឲ្យធាត់
កុមារដែលមិនទទួលបានការសម្រាកគ្រប់គ្រាន់ ពួកគេនឹងគ្មានស្មារតីក្នុងការលេង ឬធ្វើលំហាត់ប្រាណ ដែលធ្វើឲ្យរាងកាយក្លាយគ្មានសុខភាពល្អ និងឈឺច្រើន។
ហេតុនេះ អ្នកត្រូវទម្លាប់កុមារឲ្យគេងពីព្រលប់ ដើម្បីជួយឲ្យខួរក្បាលធ្វើការបានលឿន និងបង្កើនការចង់ចាំបានល្អ។ ផលប៉ះពាល់ទៅលើសុខភាពកុមារ យើងមិនអាចនឹកស្មានដល់ទេ ហេតុនេះឪពុកម្តាយគួរទម្លាប់ឲ្យកូនគេងយ៉ាងហោចណាស់១០ក្នុងមួយយប់៕