បើឃើញមួយក្នុងចំណោមរោគសញ្ញាទាំងនេះ ប្រញាប់ទៅរកពេទ្យភ្លាម!

0
1

ការមានផ្ទៃពោះភាគច្រើនមិនមានផលវិបាកអ្វីនោះទេ ប៉ុន្តែវាអាចទៅរួចដែលថា ភាពមិនប្រក្រតីណាមួយអាចប៉ះពាល់ចំពោះអ្នកម្តាយ និងទារក។ ជាពិសេសប្រសិនបើអ្នកម្តាយមានរោគសញ្ញាដូចខាងក្រោម សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

១.ហូរឈាម៖ សំខាន់បំផុតកំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ ប្រសិនបើអ្នកឈឺចាប់ក្នុងពោះ ឬហូរឈាមខុសប្រក្រតី ទារកអាចមានហានិភ័យរលូត។

២.ការកន្ទ្រាក់នៃស្បូន៖ ប្រសិនបើការកន្ទ្រាក់ស្បូនចាប់ផ្តើមកើតមានច្រើនដងក្នុងចង្វាក់ទៀងទាត់ ឬចាប់ផ្តើមមានទឹកចេញពីទ្វារមាសមុនពេលមានផ្ទៃពោះ ៣៧សប្តាហ៍ ទារកក៏អាចប្រឈមនឹងការរលូតខ្លាំងដែរ។

៣.ការហូរឈាមតាមទ្វារមាស៖ វាអាចជាការបង្ហាញពីភាពមិនប្រក្រតីមួយចំនួនដូចជាសុកពាំងមាត់ស្បូន ឬដាក់របូតនៃសុក។

៤.ការផ្លាស់ប្តូរចលនាគភ៌៖ ប្រសិនបើអ្នកមានអារម្មណ៍ថា កូនក្នុងផ្ទៃមិនមានចលនាលើពី ១២ម៉ោង ឬកត់សំគាល់ឃើញពីការផ្លាស់ប្តូរអាកប្បកិរិយា អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

៥.ការមានគភ៌ហួសពេលកំណត់៖ ប្រសិនបើការមានផ្ទៃពោះរបស់អ្នកលើសពី ៤២សប្តាហ៍ហើយ នៅតែមិនមានសញ្ញាសម្រាលទៀតនោះ កុំបង្អង់យូរ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីរកវិធីដោះស្រាយជាបន្ទាន់។

៦.ឡើងឈាម៖ ស្ថានភាពមិនធម្មតានេះតែងតែកើតឡើងចំពោះស្ត្រីមានផ្ទៃពោះដែលមានជំងឺលើសឈាម។ វាអាចបង្កឲ្យមានរោគសញ្ញាដូចជា ឈឺក្បាលធ្ងន់ធ្ងរ ឡើងទម្ងន់លឿន ហើម ឈឺពោះធ្ងន់ធ្ងរ ឬចក្ខុវិស័យព្រិលៗ។

៧.ការឆ្លងជំងឺ៖ នៅពេលអ្នកសង្កេតឃើញខ្លួនឯងឆ្លងជំងឺផ្សេងៗលើប្រដាប់បន្តពូជ សូមកុំខ្មាស់អៀនអី គួរគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ ព្រោះការបណ្តោយយូរអាចប៉ះពាល់ដល់ទារកមិនទាន់កើត។

ដើម្បីបញ្ជៀសរាល់បញ្ហាផ្សេងៗកុំឲ្យកើតមានចំពោះកូនមិនទាន់កើត អ្នកម្តាយគួរតែព្យាយាមសម្រាកឲ្យបានច្រើន កាត់បន្ថយស្ត្រេស ទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម និងធ្វើលំហាតប្រាណជាទៀតទាត់។ តែប្រសិនបើអ្នកជួបប្រទេះបញ្ហាដូចដែលបានរៀបរាប់ពីខាងលើ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here