៤ចំណុច តែងតែកើតមានក្នុងត្រីមាសដំបូង តែកុំព្រួយវាមិនមែនជាសញ្ញាគ្រោះថ្នាក់ទេ

0
1

ក្នុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នកម្តាយនឹងមានការផ្លាស់ប្តូរអ័រម៉ូនជាច្រើន។ អ្នកម្តាយខ្លះអាចមានសុខភាពល្អ ដោយគ្មានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែអ្នកម្តាយមួយចំនួនទៀត អាចចាប់ផ្តើមចេញរោគសញ្ញាគួរឲ្យធុញទ្រាន់នៅត្រីមាសទី១។

រោគសញ្ញាដែលស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែជួបប្រទេះនៅត្រីមាសដំបូងគឺ៖

១​.ក្អួតចង្អោរពេលព្រឹក៖ ការក្អួតចង្អារ គឺជាអាការចាញ់កូនដែលស្ត្រីមួយចំនួនធំតែងជួប្រទេះ ហេតុនេះអ្នកមិនគួរទុកឲ្យពោះនៅទទេស្អាតយូរពេកទេ។ ជាពិសេសនៅពេលព្រឹកព្រលឹមគួរតែមានអាហារខ្លះចូលក្នុងពោះ តែកុំញ៉ាំអាហារមានខ្លាញ់ ហើយត្រូវញ៉ាំតិចៗឲ្យបានច្រើនដង។

២.អស់កម្លាំង៖ វាគឺជារឿងធម្មតានៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ការសម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាទៀងទាត់ អាចជួយឲ្យអ្នកម្តាយមានភាពស្វាហាប់ និងមានថាមពលឡើងវិញ។

៣.ទល់លាមក៖ បញ្ហានេះកើតមានចំពោះអ្នកម្តាយជាច្រើន តែវាមិនពិបាកក្នុងការជួសជុលនោះទេ គ្រាន់តែអ្នកម្តាយព្យាយាមបរិភោគផ្លែឈើ និងបន្លែឲ្យបានច្រើន។ ជាពិសេសអាហារដែលសម្បូរជាតិសរសៃ ព្រមទាំងទទួលទានទឹកឲ្យបានច្រើនបំផុត។

៤.ឈឺក្បាល និងធ្លាក់ទឹកចិត្ត៖ អ្នកម្តាយគួរតែចេញទៅក្រៅដើម្បីស្រូបយកខ្យល់បរិសុទ្ធ និងធ្វើសមាធិញឹកញាប់។ នេះជាវិធីសាស្ត្រីកាត់បន្ថយស្ត្រេស​ ព្រមទាំងជួយបំបាត់បញ្ហាធ្លាក់ទឹកចិត្តផងដែរ។

ទោះជាយ៉ាងណា ទាំងអស់នេះគឺរោគសញ្ញាទូទៅដែលតែងតែកើតមានចំពោះស្ត្រីមានផ្ទៃពោះភាគច្រើន ប៉ុន្តែកុំបារម្ភអីវាមិនប៉ះពាល់ដល់ការមានផ្ទៃពោះនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here