ការពិត​ដែល​យើង​មិន​ធ្លាប់​ដឹងពី​សុដន់មនុស្សស្រី ក្រោយសម្រាលកូនហើយ

0
5

សុដន់ គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែលមាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​មនុស្ស​ស្រី​គ្រប់រូប ជាពិសេស​វា​ជា​ឧបករណ៍​សម្រាប់​ចិញ្ចឹម​កូន​នៅពេល​កើតមក​ភ្លាម។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា អំឡុងពេល​បំបៅ​ដោះ​កូន តើ​សុដន់​របស់​អ្នក​ម្តាយ​មាន​ភាព​អស្ចារ្យ​ដូចម្តេចខ្លះ? ខាងក្រោម​នេះ​ជា​រឿង៦យ៉ាង ដែល​អ្នក​នឹកស្មាន​មិន​ដល់​អំពី​សុដន់​ពេល​បំបៅ​ដោះ​កូន៖

Image result for baby and mom breastfeeding Asian

១.ធ្ងន់​ជាង​មុន
សុដន់​របស់​អ្នក​ម្តាយ​អាច​ឡើង​ទម្ងន់​បន្ថែមទៀត​រហូត​ដល់​ទៅ២ផោន ដោយសារតែ​ការផលិត​ទឹកដោះ​សម្រាប់​បំពេញតម្រូវការ​ដល់​ទារក។

២.សុដន់​ខាងស្តាំ​ធំ​ជាង​ខាងឆ្វេង
សុដន់​ផ្នែក​ខាងស្តាំ​របស់​អ្នក​ម្តាយ​ភាគច្រើន​តែងតែ​ផលិត​ទឹកដោះ​ច្រើនជាង​ខាងឆ្វេង នេះហើយ​ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​សុដន់​ម្ខាង​តូច​ម្ខាង​ធំ។

៣.ក្បាល​សុដន់​មាន​រន្ធ​ច្រើនជាង​មួយ
ទឹកដោះ​ម្តាយ​អាច​បាញ់​ចេញពី​រន្ធ​ច្រើនជាង​មួយ ពី​ក្បាល​សុដន់នីមួយៗ ប៉ុន្តែ​ចំនួន​រន្ធ​នៅលើ​ក្បាល​សុដន់​អាច​ប្រែប្រួល​ពី​ម្តាយ​ម្នាក់​ទៅ​ម្តាយ​ម្នាក់ទៀត។

៤.ការផលិត​ទឹកដោះ​របស់​សុដន់
ត្រូវ​ចាំ​ថា ការផលិត​ទឹកដោះ​តិច​ឬ​ច្រើន​មិន​សំដៅ​ទៅលើ​ទំហំ​សុដន់​នោះទេ ជួនកាល​សុដន់​តូច​អាច​ផលិត​ទឹកដោះ​បបូរ ជាង​អ្នក​ដែលមាន​សុដន់​ធំ​ទៅទៀត។

៥.ព្យាបាល​ដោយ​ខ្លួនឯង
នៅពេល​ក្បាល​សុដន់​ត្រូវរបួស​ដោយសារតែ​ការ​កកិត អ្នក​អាច​យក​ទឹកដោះ​មក​លាប​លើ​តំបន់​ដែល​ប៉ះពាល់ វា​នឹង​ជួយ​ព្យាបាល​ឲ្យ​ឆាប់​ជាសះស្បើយ​ដូចដើម​វិញ។

៦.ដុតបំផ្លាញ់​កាឡូរី
ពិតជា​ដំនឹង​ល្អ​មែន ការ​បំបៅ​ដោះ​កូន​អាចជួយ​ដុតបំផ្លាញ់​កាឡូរី​រហូតដល់ ៥០០កាឡូរី ក្នុង​មួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here