រឿង៥យ៉ាង អ្នកម៉ាក់ត្រូវប្រយ័ត្នឲ្យមែនទែនចំពោះទារកតូចៗ

0
1

ឪពុកម្តាយថ្មោងថ្មីជាច្រើនតែងតែមានការព្រួយបារម្ភពីការចិញ្ចឹមកូន ព្រោះពួកគេពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការថែទាំងក្មេងនៅឡើយ។ ជាពិសេសទារកទើបនឹងកើត ប្រសិនបើការថែទាំងមិនបានត្រឹមត្រូវទេ ពួកគេអាចមានបញ្ហាបាន ដូច្នេះឪពុកម្តាយគួរតែស្វែងយល់ពីការណែនាំទាំងនេះ។

១.ពេលកាត់ក្រចកប្រយ័ត្នដាច់សាច់ហូរឈាម

ប្រហែលជា ២សប្តាហ៍ដំបូងទារកនឹងចាប់ផ្តើមមានក្រចកដុះវែង។ ដូច្នេះមុនពេលកាត់អ្នកត្រូវត្រាំដៃ និងជើងទារកក្នុងទឹក ដើម្បីបន្ទប់ក្រចកឲ្យងាយស្រួលក្នុងការកាត់។ ការកាត់គួរតែទុកប្រហែលជា ១មីលីម៉ែត្រពីសាច់សៗ ហើយប្រើអាល់កុលជូតសម្អាតមុនពេលកាត់ដើម្បីសម្លាប់មេរោគ។

២.ប្រយ័ត្នចំពោះការសម្អាតភាពកខ្វក់នៅក្នុងត្រចៀក

អ្នកជំនាញមិនបានផ្តល់អនុសាសន៍ឲ្យប្រើឧបករណ៍ខ្វារអាចម៍ត្រចៀកចំពោះទារកតូចៗនោះទេ ព្រោះវាអាចធ្វើឲ្យហូរឈាម ឬប៉ះពាល់ដល់ការស្តាប់ជាដើម។ ប្រសិបើអ្នកឃើញក្នុងរន្ធត្រចៀកទារក មានភាពកខ្វក់ច្រើន ឬទារករមាស់ខ្លាំង អ្នកគួរតែនាំពួកគេទៅជួបគ្រូពេទ្យភ្លាម ដើម្បីរកដំណោះស្រាយដែលល្អបំផុត។ សូមចាំថា អ្នកអាចធ្វើការសម្អាតត្រចៀកទារកត្រឹមតែបរិវេនខាងក្រៅប៉ុណ្ណោះ ចំពោះផ្នែកខាងក្នុងកុំប៉ះពាល់។

៣.ប្រយ័ត្នចំពោះការឈ្លក់ទឹកដោះ ឬទឹក

សូមពិនិត្យមើលលំហូរនៃទឹកដោះគោ ប្រសិនបើវាហូរលឿន ហើយចេញច្រើន សូមប្រើម្រាមដៃចុចចុងសុដន់នៅពេលទារកបឺតជញ្ជក់ កុំឲ្យវាចេញច្រើនពេក។ បើមិនដូច្នេះទេទារកមិនអាចលេបទាន់នោះទេ ទីបំផុតបញ្ហាឈ្លក់នឹងកើតមានឡើង។

៤.ប្រយ័ត្នទឹកចូលត្រចៀក និងច្រមុះពេលងូតទឹក

នៅពេលងូតទឹកឲ្យកូន អ្នកមិនគួរបាចទឹកចំត្រចៀក ឬច្រមុះរបស់កូនឡើយ ព្រោះវាអាចបង្កឲ្យទារកឈ្លក់ ឬកើតអំបៅអំបែកបាន។ ពេលងូតទឹកអ្នកគួរតែចាក់បង្ហូរពីខាងលើតិចៗ ហើយប្រញាប់យកកន្សែងជូតសម្អាតភ្លាមៗ កុំឲ្យរាងកាយកូននៅសើម។

៥.ប្រយ័ត្នទឹកក្តៅ

ទឹកក្តៅដែលប្រើសម្រាប់ងូតឲ្យកូន ឬឲ្យកូនទទួលទាន ត្រូវត្រួតពិនិត្យកម្តៅជាមុនសិន។ កុំប្រើទឹកក្តៅពេក វាអាចធ្វើឲ្យរាងកាយ ឬមាត់ទារកមានការរលាកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here