អាហារ៥ប្រភេទ ជួយឲ្យអ្នកម្តាយមានសុខភាពល្អពេលពពោះ

0
5

ការថែរក្សាខ្លួនឲ្យមានសុខភាពល្អ វាពិតជាចាំបាច់ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះនៅពេលអ្នកម្តាយមានសុខភាពល្អ ទារកក្នុងផ្ទៃក៏មានសុខភាពល្អដែរ។ ដូច្នេះអ្នកជំនាញបាននែនាំឲ្យអ្នកម្តាយទាំងឡាយថែទាំទាំងផ្លូវកាយ និងផ្លូវចិត្តឲ្យមានសុខភាពល្អ។

១.ព្យាយាមទទួលទានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងអាហារសម្បូរជាតិសរសៃឲ្យបានច្រើន ដើម្បីជៀសផុតពីបញ្ហាទល់លាមក។ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ វានឹងប៉ះពាល់ដល់ពោះវៀនធំរបស់អ្នកម្តាយ ហេតុនេះអាហារដែលមានជាតិសរសៃគឺល្អបំផុត។

២.អ្នកម្តាយត្រូវតែទទួលទានជាតិដែកពីសាច់ យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការរបស់រាងកាយ និងកូនក្នុងផ្ទៃ។

៣.អ្នកម្តាយត្រូវទទួលទានអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដើម្បីជួយពង្រឹងខួរក្បាលទារកឲ្យកាន់តែមានភាពឆ្លាតវៃ។ ខ្លាញ់ប្រភេទនេះមាននៅក្នុង ត្រី​ស្បៃកា​ ត្រី​ធូណា​ ត្រី​សាល់ម៉ុន​ ​ត្រី​សារឌីន​ និង​ពពួក​ត្រី​ជាច្រើន​ទៀត។

៤.ប្រសិនបើអ្នកម្តាយមានអាការៈក្អួត ចង្អោរ សូមទទួលទានទឹកខ្ញី ព្រោះវាជាឱសថធម្មជាតិដែលអាចជួយបំបាត់បញ្ហាមួយនេះបាន។ អ្នកគ្រាន់តែហាន់ខ្ញីពីរបីចំណិតស្តើងៗ ដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ ហើយផឹកចេបៗរហូតទាល់តែអស់។

៥.អ្នកម្តាយត្រូវទទួលទានសារធាតុ ផ្លរអរ៉ាយ(fluoride) ឲ្យបានគ្រប់គ្រាន់ ដោយសារតែវាមានតួនាទីចាំបាច់ក្នុងការកសាងឆ្អឹង និងធ្មេញឲ្យរឹងមាំ។ ប្រភេទអាហារដែរសម្បូរសារធាតុផ្លរអរ៉ាយ មានដូចជាទំពាំងបាយជូរ ក្តាមសមុទ្រ ​បង្គារ ស្រាក្រហម…៕

LEAVE A REPLY

Please enter your comment!
Please enter your name here