ក្រោយពេលសម្រាលកូន តើរាងកាយអ្នកម្តាយប្រែប្រួលអ្វីខ្លះ?

0
1

នៅពេលមានផ្ទៃពោះរាងកាយអ្នកម្តាយមានការផ្លាស់ប្តូរស្ទើរតែទាំងស្រុង ដើម្បីសម្របខ្លួនផ្ទុកដែលកំពុងតែលូតលាស់។ ចុះនៅពេលដែលសម្រាលកូនហើយ តើរាងកាយអ្នកម្តាយមានការផ្លាស់ប្តូរអ្វីខ្លះទៀត?

បន្ទាប់ពីសម្រាលកូនហើយ រាងកាយអ្នកម្តាយនឹងមានការប្រែប្រួលចំណុចមួយចំនួន ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងបញ្ហាដែលបានកើតឡើង។

១.ស្បូន៖ បន្ទាប់ពីសម្រាលកូន កម្ពស់នៃស្បូននឹងស្ថិតនៅដល់ផ្ចិត ហើយតូចជាងមុនបន្តិចម្តងៗ ឬអាចនិយាយថាស្បូនកំពុងតែជួយជុលឡើងវិញ។ ជាទូទៅវាត្រូវចំណាយពេលប្រហែលជា ៦ទៅ ៨សប្តាហ៍។

២.ទម្ងន់ថយចុះបន្តិចម្តងៗ៖ ដោយសារតែជាតិទឹកនៅកកុញក្នុងខ្លួនអ្នកម្តាយត្រូវបានបញ្ចេញជាបណ្តើរៗ ពីកន្លែងដែលអ្នកម្តាយធ្លាប់ហើម វានឹងធ្វើឲ្យរាងកាយអ្នកម្តាយស្រកទម្ងន់មកវិញបន្តិចម្តងៗ។

៣.សុដន់តឹងណែន៖ នេះជាសញ្ញាដែលបង្ហាញថា សុដន់របស់អ្នកម្តាយបានផលិតទឹកដោះច្រើន ដើម្បីត្រៀមទុកបំពេញតម្រូវការរបស់ទារកទើបនឹងកើត។ ប៉ុន្តែករណីខ្លះទឹកដោះអាចស្ទះ ប្រសិនបើមិនមានការថែទាំងឲ្យបានត្រឹមត្រូវទេ អ្នកម្តាយអាចមានជំងឺគ្រុនក្តៅ។ ដូច្នេះអ្នកម្តាយគួរតែប្រើទឹកក្តៅឧណ្ឌៗមកម៉ាស្សាថ្នមៗ ឲ្យទារកបៅ ឬច្របាច់ទឹកដោះខ្លះចេញមកក្រៅ។

លើសពីនេះទៅទៀត ការបំបៅមិនបានត្រឹមត្រូវអាចបណ្តោលឲ្យក្បាលសុដន់ប្រេះ ហើយអាចធ្វើឲ្យមានការឈឺចាប់នៅពេលបំបៅ។ ប្្ហានេះអ្នកគួរតែប្រើថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិត និងបង្រៀនទារកឲ្យចេះជញ្ជក់ឲ្យបានត្រឹមត្រូវ។

៤​.នោមទាស់៖ នេះដោយសារតែពេលមានផ្ទៃពោះក្បាលទារកបានសង្កត់នៅលើប្លោកនោម និងបង្ហូរនោម។ ការគៀបសង្កត់យូរពេក ធ្វើឲ្យប្លោកនោមអសមត្ថភាពក្នុងការបង្ហូរទឹកនោមចេញមកក្រៅឲ្យអស់ទាំងស្រុង ពេលខ្លះប្លោកនោមអាចមានការរលាក ដែលធ្វើឲ្យក្រហាយពេលនោមចេញម្តងៗ។ ដូច្នេះអ្នកម្តាយគួរតែព្យាយាមទទួលទានទឹកឲ្យបានច្រើន និងកុំព្យាយាមទប់នោមឲ្យសោះ។ ប៉ុន្តែក្នុងករណីដែលអ្នកម្តាយមានការឈឺចាប់ខ្លាំងពេលនោម ប្រហែលជាត្រូវទៅជួបគ្រូពេទ្យរកវិធីដោះស្រាយហើយ។

៥.សរីរាង្គផ្សេងៗទៀត៖ ដូចជាប្រព័ន្ធឈាមរត់ ប្រព័ន្ធផ្លូវដង្ហើម និងវិលមករកភាពប្រក្រតីវិញ តែត្រូវចំណាយពេល ៦ទៅ៨ សប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here