គ្រាន់តែស្តាប់តន្ត្រីដែលអ្នកចូលចិត្តពេលពពោះ និងទទួលបានគុណប្រយោជន៍​៧យ៉ាង

0
1

នៅពេលមានផ្ទៃពោះ ស្ត្រីមានការផ្លាស់ប្តូរច្រើនណាស់ ហេតុនេះពួកគេត្រូវការការថែទាំទាំងផ្លូវកាយ និងផ្លូវចិត្តដោយយកចិត្តទុកដាក់បំផុត។ អ្នកម្តាយជាច្រើនតែងប្រឈមនឹងភាពតានតឹង ព្រួយបារម្ភអំពីការផ្លាស់ប្តូរដែលកើតមានឡើងក្នុងជីវិត ការធ្លាក់ទឹកចិត្ត ភាពមិនស្រួលនៃក្បាលពោះដែលចេះតែធំឡើងរាល់ថ្ងៃ និងការភ័យខ្លាចភាពឈឺចាប់ពេលសម្រាល។

តែទោះជាយ៉ាងណា តន្ត្រីអាចជួយឲ្យស្ត្រីមានផ្ទៃពោះមានអារម្មណ៍ល្អប្រសើរបាន និងជួយឲ្យកូនមិនទាន់កើតលូតលាស់ប្រកបដោយភាពរីករាយ។ បើយោងតាមអ្នកជំនាញបានបង្ហាញថា ការស្តាប់តន្ត្រី និងធ្វើសកម្មភាពតាមចង្វាក់ភ្លេង អ្នកម្តាយ និងកូនក្នុងផ្ទៃ ច្បាស់ជាទទួលបានអត្ថប្រយោជន៍ច្រើនលើសលប់។

១.ការស្តាប់តន្ត្រីអាចជួយបន្ធូរអារម្មណ៍ កាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។ តន្ត្រីក៏អាចជួយបង្កើតបរិយាកាសសម្រាប់អ្នកម្តាយឲ្យរួចផុតពីភាពមួម៉ៅច្រើន និងមានពិភពឯកជនតាមការចង់បាន។

២.ការស្តាប់តន្ត្រី ហើយអមទៅដោយការធ្វើចលនាតាមចង្វាក់ភ្លេង និងជួយធ្វើឲ្យដំណើរការឈាមរត់បានល្អប្រសើរ និងពង្រឹងសាច់ដុំឲ្យមានភាពងាយស្រួលសម្រាប់ពេលសម្រាល។

៣.ជួយធ្វើឲ្យដង្ហើម និងចង្វាក់បេះដូងរបស់អ្នកម្តាយមានភាពស៊ីចង្វាក់នឹងគ្នា។ ការច្រៀងតាមបទចម្រៀង ក៏ជាសកម្មភាពដែលអាចជួយឲ្យអ្នកម្តាយដកដង្ហើមបានជ្រៅៗផងដែរ។

៤.ជួយលើកកម្ពស់ដល់ទារកក្នុងការអភិវឌ្ឍជំនាញស្តាប់ ឲ្យកាន់តែប្រសើរឡើង។

៥.ជួយកសាងទំនាក់ទំនងរវាងអ្នកម្តាយ និងកូនក្នុងផ្ទៃឲ្យមានភាពរឹងមាំ និងមានអារម្មណ៍កក់ក្តៅ។

៦.ជួយកាត់ផ្តាច់ការថប់បារម្ភ កាត់បន្ថយការឈឺចាប់ កាត់បន្ថយស្ត្រេស អំឡុងពេលរង់ចាំថ្ងៃសម្រាលមកដល់។

៧.ការស្តាប់តន្ត្រីមិនត្រឹមតែអាចជួយឲ្យអ្នកម្តាយសប្បាយចិត្តប៉ុណ្ណោះទេ ទារកក្នុងផ្ទៃក៏អាចទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹមពេញលេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here