ធ្វើ​ដូចម្តេច​ទើប​អាច​ដឹងថា ទារ​កកើត​ជំងឺហឺត?

0
1

អ្វី​ជាស​ញ្ញា​ដំបូង​នៃ​ជំងឺហឺត​ចំពោះ​ទារក? ជំងឺហឺត អាចមាន​គ្រោះថ្នាក់​ណាស់​ប្រសិនបើ​មិនត្រូវ​បាន​ព្យាបាល​ទាន់ពេលវេលា។ ដូច្នេះ​កត្តា​សំខាន់ អ្នក​ត្រូវ​រកមើល​រោគសញ្ញា​ដំបូង​របស់​វា ដើម្បី​ការពារ​កុំ​ឲ្យ​ទារក​មាន​បញ្ហា​ធ្ងន់ធ្ងរ។ ទារក​មាន​ផ្លូវដង្ហើម​តូច​ជាង​មនុស្សពេញវ័យ ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ហើយ​ខាងក្រោម​នេះ​ជា​រោគសញ្ញា​ដំបូង​នៃ​ជំងឺហឺត​ចំពោះ​ទារក៖

ពិបាក​ដកដង្ហើម
ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ទារក ប្រឹង​ដកដង្ហើម​ខុសធម្មតា វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺហឺត។ ម្យ៉ាងវិញទៀត​ជាទូទៅ​ក្រពះ​របស់​ទារក គួរ​ត្រូវបាន​ចូលរួម​ក្នុង​ដំណើរការ​ដង្ហើម ហេតុនេះ​ប្រសិនបើ​អ្នកឃើញ​ក្រពះ​របស់​ទារក​ធ្វើ​ចលនា​ច្រើន​ក្នុងពេល​ដកដង្ហើម គួរតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម។

ក្អក​ញឹក
នេះ​ជាស​ញ្ញា​ទូទៅ​មួយទៀត​ដែល​បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ជំងឺហឺត។ ការ​ក្អក ជា​សកម្មភាព​សម្អាត​ផ្លូវដង្ហើម ប៉ុន្តែ​បើ​ការ​ក្អក​ច្រើនពេក បង្ហាញថា​មាន​អ្វីមួយ​រារាំង ឬ​ផ្លូវដង្ហើម​អាច​ហើម​ជាដើម។

ដកដង្ហើម​លាន់​ដូច​ស្រ​ម៉ុក
ប្រសិនបើ​អ្នក​សម្គាល់​ឃើញ ទារក​ពិបាក​ក្នុងការ​ដកដង្ហើម​គ្រប់​ពេល ហើយ​មាន​លឺ​សំលេង​ក្រេតក្រត​ដូច​មនុស្ស​ស្រ​ម៉ុក គួរ​នាំ​គេ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ឆាប់។

ពិបាក​ក្នុងការ​ញ៉ាំ​អាហារ
ទារក​មិន​អាចមាន​សកម្មភាព​ក្នុងការ​ញ៉ាំ ឬ​ជញ្ជក់​អ្វី​បន្ថែមទៀត​ទេ ព្រោះ​វា​អាច​បន្ថយ​ការទទួលយក​អុកស៊ីសែន។ ដូច្នេះ នេះ​ក៏​ជា​ចំណុច​មួយ​ដែល​ឪពុកម្តាយ​គ្រប់រូប​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here