ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកំពុងតែកើតឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយអ្នកដែលកើតជំងឺនេះមានសង្ឈឹមអាចជាសះស្បើយតិចណាស់ លុះត្រាតែរកឃើញរោគសញ្ញាដំបូង។
ជាពិសេសស្ត្រីមានផ្ទៃពោះដែលស្ថិតនៅក្នុងលក្ខខ័ណ្ឌ៥យ៉ាងនេះ គួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះពួកគេអាចប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់ជាងស្ត្រីដ៏ទៃទៀត។
- អ្នកម្តាយពពោះមានអាយុលើស ៣៥ឆ្នាំ
- អ្នកម្តាយមានប្រវត្តគ្រួសារកើតជំងឺទឹកនោមផ្អែម
- អ្នកម្តាយដែលធ្លាប់ផ្តល់កំណើតដល់ទារកដែលមានទម្ងន់លើស ៤០០០ក្រាម
- អ្នកម្តាយដែលធ្លាប់ផ្តល់កំណើតឲ្យកូនមានពិការភាពពីកំណើត ឬកូនស្លាប់ក្នុងផ្ទៃដោយមិនដឹងមូលហេតុ
- អ្នកម្តាយដែលមានបញ្ហាជាមួយជំងឺលើសឈាម ឬមានជំងឺធាត់។ល។
ទាំងអស់នេះត្រូវបានគេចាត់ទុកថា ជាម្តាយដែលមានហានិភ័យខ្ពស់ និងត្រូវពិនិត្យរកមើលជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយផលប៉ះពាល់៕