តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាក្រុមគ្រូពេទ្យជាច្រើនតែងតែណែនាំឲ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យអេកូសាស្ត្រឲ្យបានទៀងទាត់? ការពិនិត្យអេកូសាស្ត្រ អាចជួយឲ្យយើងដឹងពីស្ថានភាពសុខភាពរបស់ទារកក្នុងផ្ទៃ ឬការវិវត្តសរីរាង្គផ្សេងៗបាន។ ក្នុងករណីដែលរកឃើញសញ្ញាមិនប្រក្រតីណាមួយ ដែលទើបនឹងកើតឡើងភ្លាមៗគ្រូពេទ្យអាចជួយសង្គ្រោះទាន់ពេលបាន។
ម្យ៉ាងវិញទៀត អ្នកត្រូវប្រុងប្រយ័ត្នចំពោះកត្តា ៤យ៉ាងនេះ ព្រោះវាអាចបណ្តោលឲ្យទារកក្នុងផ្ទៃឈប់លូតលាស់៖
១.ស្រា និងបារី
អ្នកម្តាយត្រូវជៀសវាងឲ្យបានចំពោះស្រា និងបារី ក្នុងអំឡុងពេលមានផ្ទៃពោះ ជាពិសេសដំណាល់កាលដំបូងដែលទារកកំពុងតែរីកលូតលាស់។ សូម្បីតែការស្រូបយកផ្សែងពីអ្នកដ៏ទៃក៏មិនល្អដែរ ព្រោះវាអាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព ទាំងអ្នក នឹងកូនក្នុងផ្ទៃ។
២.ការប្រើថ្នាំ
ស្ត្រីមានផ្ទៃពោះងាយនឹងឆ្លងជំងឺខ្លាំងបំផុត ជាពិសេសផ្តាសាយ ឬឈឺក្បាល។ បើទោះបីជាមានជំងឺទាំងនេះងាយនឹងកើតឡើងចំពោះអ្នកក៏ដោយ សូមកុំប្រើប្រាស់ថ្នាំផ្តេសផ្តាស់ឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់ទារក ហើយបើធ្ងន់ធ្ងរអាចរលូតបាន។ យកល្អ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ហើយប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារ។
៣.តំបន់ដែលសម្បូរជាតិពុល
ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយពុំគួរទៅតំបន់ដែលសម្បូរផ្សែងពុលឡើយ ព្រោះការស្រូបយកសារធាតុពុលទាំងនោះច្រើនពេក អាចបណ្តោលគ្រោះថ្នាក់ដល់សុខភាពទាំងអ្នក និងកូន ជាពិសេសសរីរាង្គមួយចំនួនរបស់ទារកឈប់លូតលាស់។
៤.ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច
សារធាតុវិទ្យុសកម្ម ដែលជះចេញពីឧបករណ៍អេឡិចត្រូនិច ដូចជាទូរសព្ទដៃ អាចបណ្តោលឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ជាពិសេសខួរក្បាល។ ដូច្នេះ អ្នកម្តាយគួរតែនៅឲ្យឆ្ងាយពីទូរសព្ទដៃបន្តិច ហើយបើចង់និយាយគួរតែប្រើកាសទើបល្អ៕