លក្ខខ័ណ្ឌ២០ចំណុច អ្នកត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ខ្ពស់អំឡុងពេលមានផ្ទៃពោះ

0
1
SSUCv3H4sIAAAAAAAEAJ2Sy27kIBBF9yPNP7RYNyNeBjO/MsqiDEUPit1ENp0oivrfA34kJJrVbCzqlG/VLai3nz9OJzLAEh35fXqrUYnjON6WPEOO6VowO+8cfcxpjjBWWNl9zZAlQ74tuNQSO3KQ8VL+3eCuP/r82eLTkViTRVFShJwbttyGlR3ofv5v5XZ4OEaBC17d66e3gkLKaYzQ+iuUM2PNL856putXsI+SDx/9iJ8RpiXHCb+ruf5iy4p/yWGE6fWb8qsMBRcKDBWWO6p6Jqh1fKCKuTBY3Suw/rPwdrg3DzTjiLA90N6DCM2MEl1HB6WgFhJ0cEzSYDtv0WoZ3HB4IFYD6iCAepCeKscDtbJDao33XcesVNqs/behyONLxnlq9+E5ekxNDDcfU7Maz8nBWAWysf00Rxevl0aW8l+c2zUre5qmBlxTXsfc74/4soc15JJLYaSSvbSil0xKcuxuco/Rt16jrwqrkXVemXJBgyx3HoCCwJ4aZEGpjgduVJn5/g5K564rQwMAAA==

ការមានផ្ទៃពោះ ស្ត្រីគ្រប់រូបមិនអាចមានសុខភាពល្អដូចគ្នាៗនោះទេ។ ក្នុងនោះផងដែរអត្រាមរណៈភាពរបស់អ្នកម្តាយ ឬអត្រាមរណភាពរបស់ទារក ត្រូវបានគេរកឃើញ ដោយសារតែមូលហេតុមួយចំនួនដូចជា ការធ្លាក់ឈាមក្រោយពេលសម្រាល ការរលាក ការឆ្លងមេរោគក្រោយពេលសម្រាល ជំងឺព្រាយក្រឡាភ្លើង ការរលូតកូន ការបែកធ្លាយទឹកភ្លោះចូលក្នុងចរន្តឈាម ជាដើម។

SSUCv3H4sIAAAAAAAEAJ2Sy27kIBBF9yPNP7RYNyNeBjO/MsqiDEUPit1ENp0oivrfA34kJJrVbCzqlG/VLai3nz9OJzLAEh35fXqrUYnjON6WPEOO6VowO+8cfcxpjjBWWNl9zZAlQ74tuNQSO3KQ8VL+3eCuP/r82eLTkViTRVFShJwbttyGlR3ofv5v5XZ4OEaBC17d66e3gkLKaYzQ+iuUM2PNL856putXsI+SDx/9iJ8RpiXHCb+ruf5iy4p/yWGE6fWb8qsMBRcKDBWWO6p6Jqh1fKCKuTBY3Suw/rPwdrg3DzTjiLA90N6DCM2MEl1HB6WgFhJ0cEzSYDtv0WoZ3HB4IFYD6iCAepCeKscDtbJDao33XcesVNqs/behyONLxnlq9+E5ekxNDDcfU7Maz8nBWAWysf00Rxevl0aW8l+c2zUre5qmBlxTXsfc74/4soc15JJLYaSSvbSil0xKcuxuco/Rt16jrwqrkXVemXJBgyx3HoCCwJ4aZEGpjgduVJn5/g5K564rQwMAAA==

ដូច្នេះស្ត្រីត្រូវចេះបែងចែកថា តើការមានផ្ទៃពោះប្រភេទណាដែលមានគ្រោះថ្នាក់ខ្ពស់? វានឹងធ្វើឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយឱកាសនៃភាពមិនប្រក្រតី ដែលអាចនាំឲ្យមានគ្រោះថ្នាក់ទាំងម្តាយ និងកូន។ ខាងក្រោមនេះ គឺជាលក្ខខ័ណ្ឌមួយចំនួនដែលត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ខ្ពស់៖

១.អ្នកធ្លាប់មានប្រវត្តសម្រាលកូនមកស្លាប់អំឡុងពេលសម្រាល។

២.អ្នកមានប្រវត្តរលូតកូនយ៉ាងហោចណាស់ ២ដង។

៣.អ្នកធ្លាប់សម្រាលកូនមានទម្ងន់ស្រាល ឬតិចជាង ២៥០០ក្រាម។

៤.អ្នកមានប្រវត្តសម្រាលកូនដែលមានទម្ងន់លើស ៤០០០ក្រាម។

៥.អ្នកធ្លាប់មានជំងឺព្រាយក្រឡាភ្លើង ឬឡើងឈាមមុនពេលមានផ្ទៃពោះ។

៦.អ្នកធ្លាប់មានប្រវត្តវះកាត់ស្បូន ឬសរីរាង្គបន្តពូជ។

៧.ការពពោះកូនភ្លោះ ឬច្រើនជាងនេះ។

៨.ការពពោះទារកស្ថិតនៅក្នុងស្ថានភាពមិនប្រក្រតី ដូចជាទីតាំងបញ្ជ្រាស់ ឬនៅទទឹងពោះ។

៩.ស្ត្រីមានផ្ទៃពោះអាយុក្រោម ១៦ឆ្នាំ។

១០.ស្ត្រីមានផ្ទៃពោះដែលមានអាយុលើសពី ៤០ឆ្នាំ។

១១.ការហូរឈាមតាមទ្វារមាសខុសប្រក្រតីអំឡុងពេលមានផ្ទៃពោះ។

១២.ស្ត្រីដែលមានក្រុមឈាម Rh អវិជ្ជមាន (Rh អវិជ្ជមាន គឺជាប្រភេទឈាមដែលមិនមានប្រូតេអ៊ីននៅលើផ្ទៃកោសិកាឈាមក្រហម)។

១៣.ស្ត្រីដែលកើតមានដុំពតនៅតំបន់អាងត្រគាក អំឡុងពេលមានផ្ទៃពោះ។

១៤.ស្ត្រីមានជំងឺលើសឈាម ដែលមានសម្ពាធឈាមឡើងខ្ពស់។

១៥.ស្ត្រីមានជំងឺទឹកនោមផ្អែម ដែលពឹងផ្អែកទោលើអាំងស៊ុយលីន។

១៦.ស្ត្រីដែលមានជំងឺតម្រងនោម។

១៧.ស្ត្រីដែលមានជំងឺបេះដូង។

១៨.ស្ត្រីដែលញៀននឹងស្រា។

១៩.ស្ត្រីដែលមានជំងឺស្លេកស្លាំង ប្រព័ន្ធភាពស៊ាំចុះខ្សោយ។

២០.ស្ត្រីដែលឆ្លងជំងឺអេដស៍ ឬជំងឺផ្សេងផ្សេងៗ។

ប្រសិនបើស្ត្រីមានផ្ទៃពោះមានលក្ខខ័ណ្ឌដូចខាងលើនេះ ត្រូវបានបានគេចាត់ទុកថា មានហានិភ័យខ្ពស់ ដែលតម្រូវឲ្យតាមដានសុខភាពជាមួយអ្នកឯកទេសឲ្យបានញឹកញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here