ក្រៅពីរាងកាយមានការផ្លាស់ប្តូរ អារម្មណ៍របស់ស្ត្រីមានផ្ទៃពោះក៏ត្រូវការឆ្លងកាត់ការផ្លាស់ប្តូរផងដែរ ប៉ុន្តែការផ្លាស់ប្តូរនេះគ្មាននរណាម្នាក់អាចដឹងមុនឡើយ។
តើស្ត្រីមានផ្ទៃពោះត្រូវការអ្វីខ្លះ ដើម្បីទប់ទល់ជាមួយនឹងការផ្លាស់ប្តូររាងកាយ និងអារម្មណ៍? តាមពិតការម៉ាស្សា គឺជាវិធិដ៏ល្អបំផុតដែលអាចជួយទាំងរាងកាយ និងផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះឲ្យមានភាពល្អប្រសើរឡើងវិញ។
ខាងក្រោមនេះ គឺជាវិធី ៥យ៉ាង ដើម្បីបំបាត់ភាពតានតឹងអ្នកម្តាយពេលមានផ្ទៃពោះ៖
១.ការម៉ាស្សាជុំវិញខ្នង និងស្មា មិនត្រឹមតែបំបាត់ភាពតានតឹងសាច់ដុំរបស់អ្នកម្តាយប៉ុណ្ណោះទេ វាក៏អាចជួយបំបាត់ការថប់បារម្ភ និងភាពភ័យខ្លាចក្នុងចិត្តអ្នកម្តាយផងដែរ។
២.ការប្រើចុងម្រាមដៃ ម៉ាស្សាថ្នមៗនៅត្រង់ចន្លោះភ្នែក នឹងជួយធ្វើឲ្យផ្លូវដង្ហើមស្រូបចេញចូលបានងាយស្រួល និងស្ទះ។
៣.ត្រាំជើងក្នុងទឹកក្តៅឧណ្ឌៗ ហើយម៉ាស្សាបាតជើង វានឹងជួយឲ្យអ្នកម្តាយមានអារម្មណ៍ស្រួលពេញរាងកាយ ដោយសារតែនេះជាកន្លែងប្រមូលផ្តុំទៅដោយសរសៃប្រសាទ។
៤.ស្វាមីអាចប្រើបាតដៃទាំងពីរ ស្ទាបថ្នមៗលើពោះអ្នកម្តាយ វាមិនត្រឹមតែជួយឲ្យអ្នកម្តាយមានអារម្មណ៍កក់ក្តៅប៉ុណ្ណោះទេ សូម្បីតែទារក្នុងផ្ទៃក៏ដូចគ្នាដែរ។
៥.ការម៉ាស្សានៅតំបន់ជុំវិញក្បាល និងខ្នង មិនត្រឹមតែអាចជួយបំបាត់ភាពតានតឹងនោះទេ វាក៏អាចជួយឲ្យអ្នកម្តាយមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងឡើងវិញ។
មិនគួរឲ្យជឿថា ការប្រើប្រាស់ដៃម៉ាស្សា អាចជួយបំបាត់ភាពតានតឹង ធ្វើឲ្យមានអារម្មណ៍ល្អប្រសើរឡើវិញ ហើយកូនក្នុងផ្ទៃក៏ទទួបានប្រយោជន៍ដូចគ្នាដែរ៕