នៅពេលចាប់ផ្តើមមានផ្ទៃពោះស្ត្រីភាគច្រើនតែងជួបប្រទះបញ្ហាចាញ់ ហូបអ្វីពុំសូវបាននោះឡើយ។ ក៏ប៉ុន្តែក្រោយពេល៣ខែដំបូងកន្លងផុតទៅ ការចាញ់នឹងមានភាពធូរស្បើយ ហើយអាចញ៉ាំអាហារបានច្រើន រហូតអ្នកខ្លះជួបបញ្ហាមួយទៀត គឺឡើងទម្ងន់លឿន។
ការឡើងទម្ងន់លឿនមិនមែនជារឿងល្អសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ ព្រោះវាអាចនាំឲ្យមានបញ្ហាកំណើតដែលត្រូវវះកាត់ មានហានិភ័យកើតជំងឺទឹកនោមផ្អែម និងលើសឈាមផងដែរ។ ដូច្នេះការបរិភោគអាហារគួរតែមានកម្រិតមធ្យម ហើយផ្តោតទៅលើសារធាតុចិញ្ចឹមដើម្បីបំពេញតម្រូវការរបស់ទារកក្នុងផ្ទៃ។
ផលវិបាកមួយទៀតនៃការលើសទម្ងន់សម្រាប់អ្នកម្តាយ គឺធ្វើឲ្យមានអាការហើមជើងកើតមានឡើង ជាពិសេសនៅជុំវិញជើង និងសន្លាក់ ដោយសារតែបរិមាណឈាមកើនឡើងនៅក្នុងខ្លួន។ នេះបណ្តោលឲ្យសារធាតុរាវប្រមូលផ្តុំនៅក្នុងកោសិកា និងជុំវិញកោសិកានៃសរីរាង្គផ្សេងៗ រួមទាំងកដៃ កជើង និងប្រអប់ជើង។
ទោះជាយ៉ាងណាអាការៈហើមជើងអាចកាត់បន្ថយបានដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួនដូចជា៖
គេងដាក់ជើងឲ្យខ្ពស់ជាងដងខ្លួបន្តិចដើម្បីឲ្យឈាមរត់បានស្រួល
ត្រាំជាងជាមួយនឹងទឹកក្តៅឧណ្ឌៗរយៈពេល ៣០នាទី
ស្បែកជើងគួរជ្រើសទំហំឲ្យធំជាងជើងបន្តិច ហើយកុំពាក់ទ្រនាប់ជើងកែងចោទឲ្យសោះ
ព្យាយាមកាត់បន្ថយអាហារប្រៃ
រក្សាទម្ងន់ឲ្យមានស្ថេរភាព៕