សារធាតុសំខាន់៧យ៉ាង ជួយបង្កើន IQ កូនរបស់អ្នកឲ្យឆ្លាតដូចប្រាថ្នា

0
3

តាមការស្រាវជ្រាវរកឃើញថា កុមារដែលស្ថិតក្នុងវ័យសិក្សាសព្វថ្ងៃទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្តល់អាហារពីឪពុកម្តាយ មិនបានត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល ការរៀនសូត្រមានភាពយឺតយ៉ាវ ការផ្តោតអារម្មណ៍តិច និងការចង់ចាំខ្សោយ។

ហេតុនេះហើយ ក្រុមអ្នកជំនាញបានណែនាំអាហារ ៧ក្រុម ដែលអាចជួយឲ្យបង្កើន IQ ធ្វើឲ្យកុមារមានភាពឆ្លាតវៃជាងក្មេងដទៃទៀត។

សារធាតុចិញ្ចឹមដែលឪពុកម្តាយគួរតែផ្តល់ឲ្យកូន ឲ្យបានគ្រប់គ្រាន់មានដូចជា៖

កាល់ស្យូម៖ មានមុខងារបង្កើតឆ្អឹង និងធ្មេញឲ្យរឹងមាំ។ លើសពីនេះវាអាចជួយឲ្យមុខងារប្រព័ន្ធប្រសាទដំណើរការបានល្អ។ ប្រភពកាល់ស្យូមដែលល្អបំផុត គឺទឹកដោះគោ ហើយមួយថ្ងៃគួរឲ្យកូនទទួលទាន ២ទៅ៣កែវ កុមារនឹងទទួលបានរហូតដល់ ២៨៧,៥មីលីក្រាម។

វីតាមីន D៖ វីតាមីនមួយប្រភេទនេះនឹងជួយស្រូបយកកាល់ស្យូម និងផូស្វ័របានកាន់តែប្រសើរឡើង។ វីតាមីន Dមាននៅក្នុង ប្រេងដែលផលិតពីធម្មជាតិ ថ្លើម ត្រី ហើយរាងកាយរបស់យើងអាចសំយោគពីពន្លឺព្រះអាទិត្យផងដែរ។

ស័ង្កសី៖ គឺជាសមាសធាតុមួយនៃអង់ស៊ីម ដែលជួយក្នុងការកសាងប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យរាងកាយលូលាស់បានល្អ។ អ្នកអាចឲ្យកូនញ៉ាំសាច់សត្វផ្សេងៗ ទឹកដោះគោ អាហារសមុទ្រ ដើម្បីទទួលបានជាតិស័ង្កសីគ្រប់គ្រាន់។

ជាតិដែក៖ ជាតិដែក គឺជាសមាសធាតុមួយនៃអេម៉ូក្លូប៊ីនៅក្នុងកោសិកាឈាមក្រហម។ ដើម្បីបញ្ចូនសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅដល់កោសិកាទូ និងខួរក្បាល អ្នកគួរតែឲ្យកូនញ៉ាំំសាច់ សាច់ ឈាម(ឈាមជ្រូកជាដើម) ថ្លើម ស៊ុតពណ៌លឿង។

អ៊ីយ៉ូត៖ នេះជាសមាសធាតុសំខាន់នៃអ័រម៉ូនទីរ៉ូអ៊ីត ដែលជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងការលូតលាស់នៃរាងកាយ និងខួរក្បាល។ លើសពីនេះវាជួយគ្រប់គ្រងមុងាររបស់សរីរាង្គផ្សេងៗ និងជួយអភិវឌ្ឍបញ្ហាផងដែរ។

វីតាមីន B1៖ ជួយឲ្យប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំដំណើរការបានយ៉ាងល្អ។

វីតាមីន A៖ វាពិតជាមានសារៈសំខាន់ណាស់ចពោះ រីទីណា(ធ្វើឲ្យភ្នែកភ្លឺច្បាស់)។ វាក៏អាចជួយជំរុញដល់ការលូតលាស់សាច់ដុំ ឆ្អឹង និងការពារការបង្ករោគផងដែរ។ ដូច្នេះដើម្បីទទួលបានវីតាមីន A គ្រប់គ្រាន់ អ្នកគួរតែឲ្យកូនញ៉ាំថ្លើម ស៊ុតលឿង ទឹកដោះគោ ផ្លែឈើ និងបន្លៃដែលមានផ្ទុកសារធាតុបេតាការ៉ូទីន។

អ្នកត្រូវចាំថា សារធាតុទាំងនេះពិតជាសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍខួរក្បាល។ ប៉ុន្តែប្រសិនបើនៅក្នុងខ្លួនកូនរបស់អ្នកខ្សត់ខ្សោយសារធាតុទាំងអស់នេះវិញ មិនត្រឹមតែខួរក្បាលនោះទេដែលអភិវឌ្ឍមិនបានល្អ សូម្បីតែរាងកាយក៏ដូចគ្នាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here