វិធីដោះស្រាយសុដន់ហើម ឈឺចាប់ ពេលបំបៅដោះ

0
1

អ្នកម្តាយដែលកំពុងតែបំបៅកូនដោយទឹកដោះ ប្រសិនបើត្រូវប្រឈមនឹងបញ្ហារលាកសុដន់ ច្បាស់ជាបណ្តោលឲ្យមានអាការហើម និងឈឺចាប់យ៉ាងខ្លាំង។ ទោះបីជាបញ្ហានេះមិនកើតឡើងចំពោះស្ត្រីបំបៅដៅកូនគ្រប់រូបក៏ដោយ ប៉ុន្តែស្ត្រីទាំងឡាយគួរតែស្វែងយល់ ដើម្បីងាយស្រួលដោះស្រាយនៅករណីនេះកើតឡើង។

តើមូលហេតុអ្វីដែលបណ្តោលឲ្យសុដន់ហើមសុដន់ និងឈឺចាប់ពេលបំបៅដោះកូន?

១.ដោយសារតែបំពង់ទឹកដោះស្ទះ ឬទឹកដោះស្ថិតនៅក្នុងសុដន់យូរពេករហូតទាល់តែរលាក។

២.កូនមឹមដោះតិចពេក ធ្វើឲ្យទឹកដោះផលិតកាន់តែច្រើនឡើងៗ។

៣.ទារកបឺរជញ្ជក់មិនត្រឹមត្រូវ ធ្វើឲ្យប្រេះចុងសុដន់ ហើយមានការឆ្លងមេរោគបាក់តេរី។

៤.ការពាក់អាវទ្រនាប់ចង្អៀតពេក ធ្វើឲ្យមានសម្ពាធលើបំពង់ទឹកដោះ។

ដើម្បីដោះស្រាយបញ្ហាហើម ឈឺចាប់ក្នុងសុដន់ ស្ត្រីកំពុងតែបំបៅដោះកូនគួរតែអនុវត្តវិធីសាស្តរទាំងនេះ៖

១.ប្រសិនបើអ្នកម្តាយសង្កេតឃើញថា សុដន់រឹង ឡើងតឹង និងឈឺចាប់ កុំព្រួយខ្លាំងពេក អ្នកគ្រាន់តែព្យាយាមឲ្យកូនបៅឲ្យញឹកញាប់យ៉ាងហោចណាស់ ២ទៅ៣ម៉ោងម្តង។ ក្នុងករណីដែលសុដន់មានទឹកដោះច្រើន ហើយកុមារបដិសេធមិនព្រមបៅ  អ្នកត្រូវបង្ហូរវាចេញ។

២.អ្នកម្តាយអាចប្រើទឹកករុំនឹងក​ន្សែងស្អាត ហើយយកមកស្អំលើសុដន់ វាជួយបំបាត់ការឈឺចាប់ដោយសារតែការរលាក។

៣.វិធីម្យ៉ាងទៀត អ្នកម្តាយអាចយកស្លឹកស្ពៃក្តោបមកដាក់នៅលើដើមទ្រូងផ្ទាល់  ភាពត្រជាក់របស់វានឹងជួយកាត់បន្ថយការហើម និងឈឺចាប់ដោយសារតែការរលាកយ៉ាងមានប្រសិទ្ធភាព។

ទោះជាយ៉ាងណា ប្រសិនបើអ្នកម្តាយអនុវត្តវិធីទាំងនេះក្នុងរយៈពេល ២៤ម៉ោងនៅតែមិនមានភាពធូរស្រាលទៀត បញ្ជាក់ថាការរលាកមានភាពធ្ងន់ធ្ងរហើយ។ ដូច្នេះត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយ ឬប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here