អាថ៌កំបាំង ជួយសម្រករាងឲ្យស្អាតដូចដើមវិញក្រោយពេលឆ្លងទន្លេ

0
1
young mother does physical yoga exercises together with her baby

មនុស្សស្រីភាគច្រើនតែងមានការព្រួយបារម្ភអំពីការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ ព្រោះពួកគេខ្លាចខូចរាង ហើយមិនអាចកែប្រែឲ្យត្រលប់មកដូចដើមវិញ។ ទោះជាយ៉ាងណាកុំព្រួយបារម្ភអី បញ្ហាឡើងទម្ងន់អាចដោះស្រាយបាន ប្រសិនបើអ្នកព្យាយាមអនុវត្តវិធីទាំងអស់នេះ។

young mother does physical yoga exercises together with her baby

១.ព្យាយាមទទួលទានទឹកឲ្យបាន ១០ទៅ១២កែវក្នុងមួយថ្ងៃ ប៉ុន្តែជៀសវាងភេសជ្ជៈដែលមានជាតិស្ករ សូដា ឬទឹកផ្លែឈើ។

២.ប្រសិនបើអ្នកចង់បរិភោគសាច់ ត្រូវជ្រើសរើសសាច់ដែលគ្មានខ្លាញ់។

៣.អង្ករសំរូប គឺជាជម្រើសដ៏ល្អសម្រាប់អ្នកម្តាយដែលចង់សម្រកទម្ងន់។

៤.ជៀសវាងអាហារ Fast Food ដូចជាមីកញ្ចប់ ប្រហិត ហាំប៊ឺហ្គឺរ ឬអាហារកំប៉ុងផ្សេងៗ។

៥.នៅពេលដែលអ្នកមានអារម្មណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយ សូមចាប់ផ្តើមធ្វើសកម្មភាពស្រាលៗដោយដើររយៈពេល ១០នាទីក្នុងមួយថ្ងៃ ហើយបង្កើនបន្តិចម្តងៗរហូតដល់ ២០នាទី។

៦.ត្រូវបំបៅកូនដោយទឹកដោះ ដើម្បីជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។ ដោយសារតែការបំបៅដោះម្តងៗអាចដុតបំផ្លាញកាឡូរីរហូតដល់ទោ ៥០០កាឡូរីឯណោះ ដូច្នេះការបំបៅដោះកូនកាន់តែយូរ គឺកាន់តែល្អសម្រាប់អ្នកចង់សម្រកទម្ងន់។

ទោះជាយ៉ាងណាក្រោយពេលសម្រាលកូនហើយភ្លាម អ្នកមិនអាចធ្វើការសម្រកទម្ងន់ភ្លាមៗនោះទេ ត្រូវរងចាំយ៉ាងហោចណាស់ ២ខែសិន ទើបរាងកាយរឹងមាំអាចចាប់ផ្តើមទទួលការផ្លាស់ប្តូរបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here