ជារឿងធម្មតាទេ បន្ទាប់ពីចាញ់ត្រូវបានបញ្ចប់ អ្នកម្តាយច្បាស់ជាឃ្លាន ហើយញ៉ាំច្រើនជាពុំខាន។ ដូច្នេះបន្ថែមពីលើអាហារទាំងបីពេល អ្នកគួរតែរបៀបចំអាហារសម្រន់ដែលមានគុណភាព និងផាសុខភាព សម្រាប់ទទួលទាននៅពេលដែលមានការស្រេកឃ្លាន។ ខាងក្រោមនេះ គឺជាបញ្ជីអាហារសម្រន់ដែលត្រូវបានណែនាំសម្រាប់អ្នកម្តាយកំពុងតែមានផ្ទៃពោះ៖
១.ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសារប៉ុណ្ណោះទេ វាថែមទាំងអាចផ្តល់ថាមពល និងប្រូតេអ៊ីនសម្រាប់ស្ត្រីមានផ្ទៃពោះទៀតផង។ លើសពីនេះវាមានផ្ទុកជាតិសរសៃ អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកម្តាយឲ្យកាន់តែប្រសើរឡើង។
២.ទឹកដោះគោជូរ
វាជាជម្រើសអាហារសម្រន់មួយទៀតសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលងាយនឹងទទួលរងពីបញ្ហាទល់លាមក។ ទឹកដោះគោជូរមានផ្ទុកបាក់តេរីល្អៗ សម្រាប់ជំនួយដល់ពោះវៀនក្នុងការបញ្ចេញកាកសំណល់ ប៉ុន្តែត្រូវប្រយ័ត្នចំពោះភាពផ្អែម ត្រូវជ្រើសរើសទឹកដោះគោដែលមានរសជាតិបែបធម្មជាតិមិនសូវផ្អែម។
៣.បន្លែ ផ្លែឈើ
អ្នកម្តាយអាចបរិភោគបន្លែ ផ្លែឈើ និងសាឡាត់បន្លែ ឬបរិភោគទាំងអស់រួមបញ្ចូលគ្នាបាន។ ព្រោះវាមានផ្ទុកអាហារបំប៉ន ជាតិសរសៃ វីតាមីនផ្សេងៗ ដែលជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ ហើយក៏អាចជំនួយដល់សុខភាព និងស្បែកឲ្យស្រស់ស្អាតផងដែរ។
៤.បង្អែម
បង្អែម ចេក សណ្តែកខៀវ ល្ពៅ និងត្រសក់ទុំ គឺជាអាហារសម្រន់ដែលសម្បូរជាតិសរសៃ ជាតិកាល់ស្យូម ព្រមទាំងវីតាមីនផ្សេងៗ ដែលល្អសម្រាប់អ្នកកំពុងតែមានផ្ទៃពោះ។ ប៉ុន្តែ សម្រាប់អ្នកម្តាយដែលកំពុងតែមានភាពធាត់ ត្រូវមានការប្រុងប្រយ័ត្នចំពោះភាពផ្អែម ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន។
ទាំងអស់នេះ គឺជាអាហារសម្រន់ដែលអាចជួយបំបាត់ភាពស្រេកឃ្លាន និងផ្តល់សារធាតុចិញ្ចឹមសម្រាប់អ្នកម្តាយបាន ប៉ុន្តែកុំភ្លេចធ្វើលំហាត់ប្រាណផងដើម្បីសុខភាពកាន់តែរឹងមាំ៕