ការបំពេញសារធាតុរាវ បានគ្រប់គ្រាន់ គឺជារឿងដ៏ចាំបាច់ខ្លាំងបំផុតសម្រាប់ស្ត្រីមានគភ៌គ្រប់រូប ព្រោះវាអាចជួយបង្កើនភាពស៊ាំអោយកាន់តែមានភាពរឹងមាំ។ ទោះជាយ៉ាងណា មានភេសជ្ជ:មួយចំនួនស្ត្រីពុំគួរទទួលទាននោះឡើយ ព្រោះវាអាចបណ្តោលអោយអវិជ្ជមានដល់សុខភាពទាំងម្តាយ និងកូន។
ខាងក្រោមនេះ គឺជាដំបូលន្មានមួយចំនួន ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំអោយស្ត្រីមានគភ៌គួរឈប់ទទួលទានបណ្តោះអាសន្ន៖
ភេសជ្ជ:មានជាតិកាហ្វេអ៊ីន
មនុស្សគ្រប់រូបតែងតែចូលចិត្តទទួលទានកាហ្វេ ស្រា ស្រាបៀរ តែ… ប៉ុន្តែស្ត្រីមានគភ៌គួរតែជៀសវាង ព្រោះជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជ:ទាំងនេះអាចស្រូបចូលយ៉ាងលឿនទៅកាន់ទារកតាមរយ:ទងសុខ ដែលអាចបង្កអោយកើតមានបញ្ហាផ្សេង។
បើយោងតាមការពិសោធន៍របស់អ្នកជំនាញបានរកឃើញថា ជាតិកាហ្វេអ៊ីន អាចបណ្តោលអោយយខូចខាតសរីរាង្គមួយចំនួនរបស់ទារក ដូចជា ជើង ឆ្អឹងកង ឆ្អឹងថ្គាម ខូចភ្នែក ឆ្អឹងលូតលាស់មិនល្អ និងទារកើតមកលូតលាស់មានភាពយឺតយ៉ាវ…ជាដើម។
ភេសជ្ជ:មានជាតិកាបូនណាត
ភេសជ្ជ:ដែលមានផ្ទុកជាតិកាបូនណាត អាចប៉ះពាល់ដល់ការស្រូបយកជាតិដែករបស់រាងកាយ ហេតុនេះហើយ ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានច្រើនពេក អាចបាត់បង់ជាតិដែកកាន់តែច្រើន ដែលបណ្តោលឲ្យកើតជំងឺខ្វះឈាមក្រហម។
ភេសជ្ជ:ត្រជាក់ៗ
ការទទួលទានភេសជ្ជ:ត្រជាក់ៗ អាចបណ្តោលអោយមានបញ្ហាក្រពះពោះវៀន រាងកាយមានភាពស្លេកស្លាំង ឈឺពោះ ហើមពោះ ពិបាកក្នុងការរំលាយអាហារ។ ភាពត្រជាក់ខ្លាំងពេក ក៏អាចរំញោចដល់ទារកក្នុងស្បូន ដែលធ្វើទារកមិនមានសុវត្ថិភាពផងដែរ៕