គេងមិនលក់ គេងមិនស្រួល ស្ត្រីមានផ្ទៃពោះគួរសាកការណែនាំទាំងនេះ

0
1

ការគេងពិតជាសំខាន់ខ្លាំងណាស់ ព្រោះសរីរាង្គនីមួយៗនៅក្នុងរាងកាយធ្វើការជាបន្តបន្ទាប់។ នៅពេលអ្នកគេង សរីរាង្គ សាច់ដុំ ខួរក្បាល និងរាងកាយ ធ្វើការជួសជុលផ្នែកដែលទទួលរងនូវការខូចខាត។ ជាពិសេសការបញ្ចេញអ័រម៉ូនលូតលាស់ ធ្វើឲ្យទាំងរាងកាយមានសុខភាពល្អ ផ្លូវចិត្តមានភាពស្រស់ស្រាយ រួមទាំងជំរុញដល់ការលូតកូនក្នុងផ្ទៃផងដែរ។ ទោះជាយ៉ាងណាការគេងឲ្យបានគ្រប់គ្រាន់ វាពិតជាពិបាកសម្រាប់ស្ត្រីមានផ្ទៃពោះ ជាពិសេសនៅពេលជិតគ្រប់ខែតែម្តង។

ប៉ុន្តែវិធីទាំងនេះ អាចជួយឲ្យស្ត្រីមានផ្ទៃពោះគេងលក់ស្រួលបាន៖

១.ប្រើខ្នើយ

ការប្រើប្រាស់ខ្នើយ ដើម្បីជួយឲ្យអ្នកម្តាយមានអារម្មណ៍ធូរស្រាលជាមួយនឹងរោគសញ្ញាដូចជា អាការៈឈឺខ្នង។ ប្រសិនបើអ្នកគេងលក់ស្រួលជាមួយទីតាំងផ្អៀង អ្នកអាចប្រើខ្នើយទ្រពោះរបស់អ្នក ហើយនៅពេលដែលអ្នកមានអារម្មណ៍ធុញទ្រាន់ ឈឺជើង សូមប្រើខ្នើយមួយទៀតកល់ពីក្រោមជើងទាំង។

២.ស្តាប់តន្ត្រី

វាគឺជាសកម្មភាពមុនពេលចូលគេង ដែលអ្នកជំនាញបានណែនាំ ដោយសារតែការស្តាប់រលកសំលេងមានចង្វាក់យឺតៗ ធ្វើឲ្យអារម្មណ៍បានធូរស្រាល ហើយរាងកាយក៏ឆាប់សម្រាកផងដែរ។ វាបង្កើតបរិយាកាសល្អ ជួយឲ្យអ្នកម្តាយឆាប់គេងលក់ ឬគេងលក់ស្រួល។

៣.អានសៀវភៅ

អ្នកម្តាយអាចអានសៀវភៅមុនពេលចូលគេង ព្រោះការផ្តោតទៅលើរឿងអ្វីមួយ វានឹងជួយឲ្យអារម្មណ៍មូល។ ជាលទ្ធផល អ្នកម្តាយនឹងមានអារម្មណ៍ធូរស្បើយ ហើយទីបំផុតការគេងក៏ឆាប់លក់ស្រួលដែរ។

៤.ក្លិន

អ្នកម្តាយអាចបំភ្លឺទៀនមានក្លិនក្រអូប ឬប្រើប្រេងធម្មជាតិ វាអាចបន្ថែមបរិយាកាសល្អនៅក្នុងបន្ទប់គេង ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ល្អ គេងលក់ស្រួល។

ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលមានផ្ទៃពោះ ហាមគេងផ្ងោរឲ្យសោះ ព្រោះទម្ងន់នៃស្បូនអាចដាក់សម្ពាធទៅលើសរសៃឈាម ធ្វើឲ្យអ្នកម្តាយមានអាការៈឈឺឆ្អឹងខ្នង រំខានដល់ដំណេក ជាពិសេសអំឡុងពេលជិតសម្រាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here