តើកូនរបស់អ្នកមានការហូរឈាមតាមច្រមុះ ឬតាមអញ្ចាញធ្មេញ មានអាការធ្ងន់ធ្ងរ ឬក៏ស្រាល? ប្រសិនបើកូនមានការហូរឈាមតិចតួច អាចបណ្តោលមកពីកង្វះវីតាមីន C ដែលបណ្តោលឲ្យជញ្ជាំងសរសៃឈាមខ្សោយ។
វីតាមីន C មាននៅក្នុងផ្លែឈើជាច្រើន ជាពិសេសក្រូចពណ៌លឿង ក្រូចឆ្មារ និងក្រូចឃ្វិច… ដូច្នេះដើម្បីបើអ្នកឲ្យកូនញ៉ាំផ្លែឈើទាំងនេះញឹកញាប់ បញ្ហាហូរឈាមនឹងកាត់បន្ថយ។
ប្រសិនបើកុមារមានការហូរឈាមច្រើនដែលពិបាកក្នុងការទប់ស្កាត់ គាត់អាចមានបញ្ហាធ្លុះធ្លាយសរសៃឈាមនៅតំបន់ច្រមុះ ឬមាត់។ លើសពីនេះ ប្លាកែតក្នុងឈាមចុះខ្សោយ និងជំងឺឈាមផ្សេងៗ ក៏អាចធ្វើឲ្យកូនហូរឈាមផងដែរ។
ក្នុងករណីនេះ អ្នកត្រូវនាំកុមារទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងធ្វើតេស្តកំណត់ប្រភេទជំងឺឲ្យបានច្បាស់លាស់។ កុំស្ទាក់ស្ទើរ ព្រោះបញ្ហាហូរឈាមធ្ងន់ធ្ងរ អាចបង្កគ្រោះថ្នាក់ដល់កុមារនៅថ្ងៃណាមួយ៕