ផលអវិជ្ជមាននៃ​ការបណ្តោលឲ្យកូន​គេង​មិនបាន​គ្រប់គ្រាន់

0
1

តាម​ការស្រាវជ្រាវ​បាន​រកឃើញថា កុមារ​ដែល​គេង​បាន​គ្រប់គ្រាន់​ទៅតាម​វ័យ អាចជួយ​ឲ្យ​ជំរុញ​ឲ្យ​បញ្ហា និង​រូបរាងកាយ​លូតលាស់​បានល្អ មាន​ច​រិ​ក​ល្អ មិន​ងាយ​ប្រឈម​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ឡើយ។ ផ្ទុយទៅវិញ ប្រសិនបើ​កុមា​រគេង​មិនបាន​គ្រប់គ្រាន់​វិញ​នោះ ពួកគេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា៖

១.មាន​អាកា​ប្ប​កិរិយា​មិនល្អ រួមទាំង​មិន​អើពើ​នឹង​ការរៀនសូត្រ ខឹង​ក្រោធ​ច្រើន ខ្វះ​ការអត់ធ្មត់ ការគ្រប់គ្រង​អារម្មណ៍​ទាប ឬ​មិនចេះ​ប្រើ​សតិ​ដោះស្រាយ​បញ្ហា។
២.ចូលចិត្ត​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត មិនចេះ​គោរព​អ្នកដទៃ ចចេស​រឹងរូស។
៣.អ័រម៉ូន cortisol នៅក្នុង​រាងកាយ​មានការ​ប្រែប្រួល ធ្វើ​ឲ្យ​កុមារ​មាន​អារម្មណ៍​ឆាប់​ឆេ​ឆាវ មិនចេះ​ចុះសម្រុង​អ្នកដទៃ និង​ធ្លាក់​ទឹកចិត្ត។
៤.លើសពីនេះ​ការស្រាវជ្រាវ​រកឃើញថា កុមា​រដែ​រគេង​មិនបាន​គ្រប់គ្រាន់​អាច​ប្រឈម​កើត​ជំងឺ​សរសៃឈាម​បេះដូង។
អាស្រ័យហេតុនេះ សូម​មាតាបិតា​គ្រប់រូប ព្យាយាម​ទម្លាប់​កូន​គេង​ឲ្យ​ច្រើន ដើម្បី​ជៀសផុត​ពី​បញ្ហា​មួយចំនួន​ដូចខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here