មានដឹងទេ! ត្រីមាសទី២ តើស្ត្រីមានផ្ទៃពោះប្រែប្រួលអ្វីខ្លះ?

0
1

ឆ្លងកាត់ត្រីមាសទីមួយកន្លងផុតទៅ អ្នកម្តាយមានផ្ទៃពោះនឹងបានធូរស្បើយពីអាការៈក្អួត ចង្អោរ ហើយអាចញ៉ាំបានច្រើនជាងមុន។ ក៏ប៉ុន្តែមានចំណុចមួយចំនួនដែលអ្នកម្តាយនៅមានការប្រែប្រួល ដើម្បីសម្របសម្រួលតាមការលូតលាស់របស់ទារកក្នុងផ្ទៃ។

ខាងក្រោមនេះ គឺជាការប្រែប្រួលមួយចំនួននៃការមានផ្ទៃពោះត្រីមាសទី២៖

១.ទំហំសុដន់នឹងរីកកាន់តែធំ ដោយសារតែការរំញោចពីអ័រម៉ូន estrogen អ័រម៉ូន progesterone និងការប្រមូលផ្តុំជាតិខ្លាញ់។ ហេតុនេះអ្នកម្តាយគួរតែប្តូរអាវទ្រនាប់ឲ្យត្រូវសមស្របទៅនឹងទំហំសុដន់ដែលកំពុងតែរីក។

២.ក្បាលពោះកាន់តែធំគួរឲ្យកត់សម្គាល់ ជាពិសេសមានស្នាមឆ្នូតពីលើក្បាលពោះរហូតដល់ផ្ចិត។ ក្នុងអំឡុងពេលក្បាលពោះរីកកាន់តែធំ ស្បែកត្រង់តំបន់នេះក៏មានអាការៈរមាស់ផងដែរ។

៣.អ្នកម្តាយអាចហូរឈាមតាមអញ្ចាញធ្មេញ ហេតុនេះសូមថែរក្សាអនាម័យមាត់ធ្មេញឲ្យបានល្អ។ ក្នុងករណីដែលមានបញ្ហារលាកអញ្ចាញធ្មេញ ឬឈឺធ្មេញ សូមទៅជួបគ្រូពេទ្យភ្លាម។

៤.កើតមានបញ្ហារមូលក្រពើ ដោយសារតែការរីកធំនៃស្បូនសង្កត់លើឆ្អឹងអាងត្រគាក។ ការគៀបសង្កត់តំបន់អាងត្រគាកនេះ ធ្វើឲ្យរាំស្ទះដល់ការបញ្ចូនឈាមត្រលប់មកផ្នែកខាងក្រោមនៃរាងកាយ ដែលធ្វើឲ្យឈឺចាប់ រមួលក្រពើនៅតំបន់ជើងទាំងសងខាង។ នៅពេលបញ្ហានេះកើតឡើង សូមកូមព្យាយាមឈរ ឬដើរច្រើនពេក ហើយគួរតែឲ្យស្វាមីម៉ាស្សាមុនពេលចូលគេង ដើម្បីបន្ធូរបន្ថយភាពឈឺចាប់។

៥.ដង្ហើមខ្លីក្នុងពេលមានផ្ទៃពោះ ព្រោះសួតត្រូវការធ្ងន់ខ្លាំងជាងមុន ដើម្បីជួយបញ្ចូនអុកស៊ីសែន និងឈាមទៅកាន់ទារកបានគ្រប់គ្រាន់។

៦.មានការហូរទឹករំអិលចេញពីទ្វារមាសកាន់តែច្រើន រហូតពេលខ្លះអាចធ្វើឲ្យសើមខោថែមទៀត។ ប៉ុន្តែប្រសិនបើទឹករំអិលមានក្លិនខុសពីធម្មតា មានពណ៌បៃតង ឬលឿង ហើយមានអារម្មណ៍ក្តៅនៅក្នុងបបេរទ្វារមាស។ វាអាចជាសញ្ញានៃការឆ្លងមេរោគ បាក់តេរី ឬផ្សិត ដែលត្រូវការព្យាបាលបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here