សកម្មភាពគ្រោះថ្នាក់ ៥ចំណុច អ្នកម្តាយគួរប្រុងប្រយ័ត្នពេលមានផ្ទៃពោះ

0
5

ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយត្រូវព្យាយាមថែរក្សាសុខភាពឲ្យបានល្អ ក៏ដូចជាព្យាយាមទទួលទានអាហារបំប៉នឲ្យបានច្រើន ដើម្បីជំរុញដល់ការអភិវឌ្ឍចំពោះទារកនៅក្នុងផ្ទៃ។​ ជាពិសេសត្រូវប្រុងប្រយ័ត្នជាមួយសកម្មភាពប្រចាំថ្ងៃឲ្យមែនទែន បើធ្វេសប្រហែសអាចជះឥទ្ធិពលដល់ទារកក្នុងផ្ទៃបាន។ ខាងក្រោមនេះ គឺជាសកម្មភាពមួយចំនួនដែលអ្នកម្តាយគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៖

ញ៉ាំលឿន

នៅពេលអ្នកញ៉ាំអាហារលឿន អ្នកច្បាស់ជាមិនសូវបានទំពារឲ្យម៉ត់ល្អនោះទេ ដូច្នេះក្រពះនឹងត្រូវធ្វើការធ្ងន់ដើម្បីរំលាយអាហារ។ នៅពេលដែលក្រពះធ្វើការយូរ ឬរំលាយអាហារកម្រងនឹងអស់ វាអាចបណ្តោលឲ្យហើមពោះ ហើយដល់ពេលអាហារបន្ទាប់អ្នកម្តាយមិនសូវឃ្លានទេ។ ការហើមពពោះកាន់តែច្រើន នឹងបណ្តោលឲ្យអ្នកម្តាយញ៉ាំអាហារមិនសូវបាន ហើយទីបំផុតទាករក្នងផ្ទៃច្បាស់ជាខ្វះសារធាតុចិញ្ចឹម។

បម្លាស់ទីលឿន ឬដើរលឿន

ប្រសិនបើការពពោះនៅតិចខែប្រហែលជាមិនអីនោះទេ ប៉ុន្តែសម្រាប់ម្តាយដែលស្ថិតនៅត្រីមាសចុងក្រោយ ការដើរលឿនអាចបណ្តោលឲ្យទារកកើតមិនគ្រប់ខែ។ ដោយសារតែអ្នកម្តាយធ្វើចលនា ទារកនៅក្នុងស្បូនអណ្តែតក្នុងថង់ទឹកភ្លោះផ្លាស់ទីតាម និងប៉ះជញ្ជាំងស្បូនខាងក្នុង។ សកម្មភាពបែបនេះនឹងធ្វើឲ្យស្បូនមានការរំញោច ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ឈឺពោះ ប្រសិនបើស្បូនបើក ហើយកន្ត្រាក់ច្រើនដង ទារកអាចនឹងកើតមុនពេកកំណត់។

បំបៅកូនពេលមានផ្ទៃពោះ

វាអាចទៅរួចសម្រាប់អ្នកម្តាយដែលមានកូនញឹក ប៉ុន្តែអ្នកម្តាយត្រូវតែប្រយ័ត្ន ព្រោះការបំបៅដោះកូនអាចរំញោចដល់ស្បូន។ ការរំញោចខ្លាំងពេក អាចបណ្តោលឲ្យទារកក្នុងផ្ទៃកើតមិនគ្រប់ខែ ដូច្នេះសូមបញ្ឈប់ការបំបៅដោះកូនភ្លាមប្រសិនបើអ្នកដឹងថាមានផ្ទៃពោះមួយទៀត។

យួររបស់ធ្ងន់ៗ

អ្នកម្តាយមានផ្ទៃពោះដែលចូលចិត្តដើរទិញឥវ៉ាន់ គួរតែឈប់យួររបស់ធ្ងន់ៗទៀតទៅ។ ការយួររបស់ធ្ងន់ នឹងធ្វើឲ្យសាច់ដុំខ្នងរបស់អ្នកម្តាយលាតសន្ធឹងកាន់តែខ្លាំង ហើយអេនទៅមុខកាន់តែខ្លាំង រួមទាំងសាច់ដុំជើង និងសន្លាក់ផ្សេងទៀតក៏រងនូវទម្ងន់កាន់តែខ្លាំងដែរ។ ទម្លាប់បែបនេះយូរៗទៅ អ្នកអាចអាចទទួលរងនូវការឈឺចាប់សាច់ដុំយ៉ាងងាយ។

ស្តាប់ចម្រៀនលឺៗ

ជាការពិតណាស់ ការស្តាប់ចម្រៀងនឹងធ្វើឲ្យទារកក្នុងផ្ទៃគេងលក់ស្រួល និងមានអារម្មណ៍ល្អ។ ក៏ប៉ុន្តែប្រសិនបើអ្នកម្តាយទម្លាប់ស្តាប់សំលេងលឺខ្លាំងៗវិញនោះ វាអាចរំខានដល់ទារកទៅវិញទេ ដោយសារតែសរសៃប្រសាទសោតវិញ្ញាណទារកមិនទាន់អភិវឌ្ឍពេលលេញ។ លើសពីនេះ វាអាចជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍ទារកផងដែរ។

ជាការល្អបំផុត អ្នកម្តាយគួរតែច្រៀងបំពេរ ឬនិយាយលេងទៅកាន់កូនផ្ទាល់ ព្រោះវានឹងធ្វើឲ្យទារកស្គាល់សំលេងអ្នកម្តាយច្បាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here