គ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា ទារកនៅក្នុងផ្ទៃ តើឲ្យពួកគេញ៉ាំម៉េចនឹងកើត? តាមពិតយើងមិនអាចបញ្ចុកទារកនៅក្នុងផ្ទៃឲ្យញ៉ាំបន្លែបាននោះទេ ប៉ុន្តែយើងត្រូវដឹងថា នៅពេលអ្នកញ៉ាំបរិភោគអ្វី កូនក៏ទទួលបានអាហារបែបនោះដែរ។
អាហារដែលអ្នកម្តាយបរិភោគអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែអាចជួយដល់ការលូតលាស់របស់ទារក ក្នុងផ្ទៃប៉ុណ្ណោះទេ វាថែមទាំងជួយធ្វើឲ្យទារកចូលចិត្តនៅពេលដែលពួកគេធំឡើងថែមទៀត។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឍមណ្ឌល់ Monel Chemical Sense Center បានរកឃើញថា អាហារដែលអ្នកម្តាយបានញ៉ាំនឹងផ្ទេរទៅឲ្យកូន ទាំងរសជាតិ និងក្លិនផងដែរ។ ដូច្នេះការស្គាល់រសជាតិ និងក្លិនរបស់អាហារតាំងពីនៅក្នុងផ្ទៃ អាចជួយឲ្យក្មេងៗចូលចិត្តនៅពេលពួកគេធំឡើង។
ប្រសិនបើអ្នកចង់ឲ្យកូនកើតមកចូលចិត្តញ៉ាំបន្លែផ្លែឈើ ពេលវេលាចាប់ផ្តើមដែលល្អបំផុត គឺពេលមានផ្ទៃពោះតែម្តង៕