យោងតាមស្ថិតិបានបង្ហាញថា ស្ត្រីមានផ្ទៃពោះជាង ៥០ភាគរយមានអាការចាញ់កូន ជាពិសេសនៅក្នុងរយៈពេល ៣ខែដំបូងនៃការមានផ្ទៃពោះ។ មានករណីតិចតួចដែលចាញ់រហូតដល់សម្រាល តែករណីចាញ់ភាគច្រើនមិនបង្កគ្រោះថ្នាក់ដល់ទារកមិនទារកក្នុងផ្ទៃនោះទេ។
ការចាញ់ត្រូវបានបែងចែកជា ៣កម្រិត៖
១.កម្រិតទី១
មានអាការចអង្អោរ ក្អួត ញ៉ាំមិនសូវបាន វិលមុខតិចៗ ច្រើនតែកើតមាននៅពេលព្រឹក។ ប្រសិនបើអ្នកមានអាការចាញ់បែបនេះ គឺស្ថិតនៅក្នុងកម្រិតធម្មតា ហើយអាចសម្រាកបានស្រួល។ សម្រាប់ទម្ងន់រាងកាយរបស់អ្នកម្តាយពេលមានផ្ទៃពោះរយៈពេល ៣ខែដំបូង គួរតែឡើង ១ទៅ២ គីឡូក្រាម ប៉ុន្តែអ្នកម្តាយមួយចំនួនអាចបាត់បង់ទម្ងន់បន្តិចទៅវិញដោយសារតែការញ៉ាំអ្វីមិនសូវបាន។
២.កម្រិតទី២
ចង្អោរ ក្អួត អសមត្ថភាពក្នុងការបរិភោគ គេងមិនស្រួល ហើយទឹកនោមមានភាពខ្មៅងងឹង។ ប្រសិនបើមានករណីក្អួតច្រើន ធ្វើឲ្យមិនអាចញ៉ាំអ្វីបាន អ្នកម្តាយគួរតែទៅជួបគ្រូពេទ្យភ្លាម ដើម្បីទទួលបានថ្នាំ ឬការណែនាំអំពីវិធីកាត់បន្ថយការចាញ់។
៣.កម្រិតទី៣
ការចាញ់មានកម្រិតធ្ងន់ធ្ងរ ត្រូវបានគេរកឃើញចំពោះស្ត្រីមានផ្ទៃពោះប្រហែលជា ០,៣ ទៅ ២ភាគរយ។ រោគសញ្ញាធ្ងន់ធ្ងរ ធ្វើឲ្យអ្នកម្តាយមិនអាចញ៉ាំបានទាល់តែសោះ ក្អួតខ្លាំង ដែលធ្វើឲ្យរាងកាយមិនបានទទួលចំណី និងទឹក។ អ្នកខ្លះក្អួតរហូតទាល់តែសរសៃឈាមនៅក្នុងបំពង់អាហារត្រូវដាក់ ហើយឈាមហូរមកតាមកម្អួត។ ការចាញ់កូនធ្ងន់ធ្ងរ អាចមានភាពធូរស្បើយឆាប់រហ័សជាងអ្នកដែលចាញ់ធម្មតា ប៉ុន្តែជាទូទៅការចញ់នឹងមានភាពប្រសើរឡើងនៅពេលពពោះបាន ២០សប្តាហ៍។
ប្រសិនបើការចាញ់ឈាមដល់កម្រិតនេះ ចាំបាច់អ្នកត្រូវសម្រាកនៅមន្ទីរពេទ្យក្រោមការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ហ្មត់ និងផ្តល់ថ្នាំដើម្បីកាត់បន្ថយអាការចាញ់៕