ការបំបៅដោះកូនតែមួយមុខគត់ មិនត្រឹមតែមានសារៈសំខាន់ចំពោះសុខភាពទារកនោះទេ សូម្បីតែអ្នកម្តាយក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នា ជាពិសេស គឺគេចផុតពីជំងឺមហារីក និងគាំងបេះដូង។
ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះ អាចកាត់បន្ថយជំងឺមហារីកសុដន់ មហារីកក្រពេញអូវែ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងគាំងបេះដូង។
ចំពោះកុមារវិញ ប្រសិនបើបំបៅដោះតែមួយមុខគត់ គឺអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកឈាម ដំបៅពោះវៀន ឈឺក្រពះ ការឆ្លងមេរោគផ្លូវដង្ហើម ជំងឺធាត់ និងបញ្ហាសុខភាពផ្សេងៗទៀត។
ក៏ប៉ុន្តែបច្ចុប្បន្ននេះ អ្នកម្តាយភាគច្រើនមិនសូវបំបៅកូនដោយទឹកដោះនោះទេ ដោយសារតែភាពមមាញឹកជាមួយនឹងការងារ ហើយអ្នកខ្លះខ្លាចខូចសុដន់។
ការមិនបានបៅដោះម្តាយ អាចបណ្តោលឲ្យកុមារភាគច្រើនមានរាងកាយមិនសូវមាំមួន និងឧស្សាហ៍ឈឺញឹក ជាងកុមារដែលបៅដោះម្តាយ។
ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់អនុវសាសន៍ថា ដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងកូន អ្នកគួរតែបំបៅដោះកូនយ៉ាងហោចណាស់ក៏បាន៦ខែដែរ៕