ពេលដែលដឹងថាខ្លួនមានផ្ទៃពោះភ្លាម អ្នកម្តាយទាំងឡាយអស្ទះសារចង់ឃើញមុខកូនខ្លាំងណាស់ ប៉ុន្តែពួកគេត្រូវរងចាំរហូតដល់ថ្ងៃកើតទើបអាចឃើញមុខកូនច្បាស់។ ទោះជាយ៉ាងណាមុនពេលទារក ចាប់កំណើតមក ពួកគេត្រូវឆ្លងកាត់ការអភិវឌ្ឍពីស៊ុត រហូតដល់មានរូបរាងកាពេញលេញ។ ដូច្នេះមុនមានរូបរាងពេញលេញ ក្នុងរយៈពេលមួយខែដំបូង តើទារកមានការលូតលាស់អ្វីខ្លះ?
១.នៅពេលដែលស៊ុតលូតលាស់ ថង់ទឹកដែលព័ទ្ធជុំវិញវានឹងបង្កើតជាអង្គធាតុរាងបន្តិចម្តងៗ នេះត្រូវបានគេហៅថាថង់ទឹកភ្លោះ ហើយវាអាចជួយការពារអំប្រ៊ីយ៉ុងកំពុងលូតលាស់កុំឲ្យមានការប៉ះទង្គិចពីផ្ទៃខាងក្រៅ។
២.សុក ក៏មានការលូតលាស់ដែរ។ សុកជាសរីរាង្គដែលមានតួនាទីផ្ទេរសារធាតុចិញ្ចឹមពីម្តាយ ទៅទារក ហើយផ្ទេរកាកសំណល់ពីទារកត្រលប់មកវិញ។
៣.សរីរាង្គផ្សេងទៀតដូចជា ភ្នែក មាត់ និងបំពង់.ក កំពុងអភិវឌ្ឍឡើង ហើយកោសិកាឈាមកំពុងលេចជារូបរាង និងចលនាឈាមរត់ចាប់ផ្តើមធ្វើចលនាដូចគ្នា។ បំពង់បេះដូង តូចនឹងលោត ៦៥ដងក្នុងមួយនាទីនៅចុងសប្តាហ៍ទី៤។ នៅចុងបញ្ចប់នៃខែដំបូង ទារកមានប្រវែងប្រហែលជា ១,៤អ៊ីញ គឺតូចជាងគ្រាប់ស្រូវទៅទៀត៕