អ្នកម្តាយដំបូងគួរដឹង! វិធីដោះស្រាយពេលឈឺសុដន់ ឬហូរឈាមតាមចុងសុដន់

0
1

អ្នកម្តាយដែលកំពុងតែបំបៅកូនដោយទឹកដោះ គួរតែយកចិត្តទូកដាក់ចំពោះស្ថានភាពសុដន់។ ព្រោះពេលខ្លះអ្នកម្តាយអាចប្រឈមនឹងបញ្ហាឈឺសុដន់ ដោយសារតែទឹកដោះផលិតច្រើនពេក ឬទារកមិនសូវបៅ ហើយពេលខ្លះអ្នកម្តាយអាចមានការប្រេះចុងសុដន់ ដែលធ្វើឲ្យមានការហូរឈាម ឬឈឺចាប់កើតឡើងនៅពេលទារកប៊ឺតជញ្ជក់។

ដូច្នេះអ្នកម្តាយថ្មោងថ្មីត្រូវដឹងពីវិធីសាស្ត្រដោះស្រាយ នៅពេលដែលខ្លួនឯងជួបបញ្ហាបែបនេះ។

ចុងសុដន់ប្រេះ ឬហូរឈាម

សូមលាបទឹកឃ្មុំលើតំបន់ចុងសុដន់ដែលមានបញ្ហា ហើយទុកឲ្យស្ងួត។ ព្រោះទឹកឃ្មុំអាចផ្តល់ជាតិសំណើម ហើយអាចប្រឆាំងនឹងបាក់តេរីបាន។

ម្យ៉ាងវិញទៀត អ្នកអាចលាយទឹកឃ្មុំជាមួយនឹងរមៀត ដើម្បីបង្កើតជាក្រែម ហើយយកមកលាបនៅលើចុងសុដន់ដែលរងផលប៉ះពាល់ក៏មានប្រសិទ្ធភាពដែរ។ ទោះជាយ៉ាងណា មុនពេលបំបៅដោះកូន ត្រូវលាងចេញឲ្យស្អាត ហើយជូតឲ្យស្ងួតជាមុនសិន។

ឈឺសុដន់

យកអំបិលមួយស្លាបព្រា ដាក់ចូលទៅទឹកក្តៅកន្លះលីត្រ ហើយកូរវាឲ្យរលាយ។ បន្ទាប់មក យកកូនកន្សែងជ្រលក់ក្នុងទឹកក្តៅនោះ រួចពូតទឹក សឹមធ្វើការជូត និងម៉ាស្សានៅលើសុដន់។

ម្យ៉ាងវិញទៀតអ្នកម្តាយអាចប្រើប្រាស់ប្រេងល្ហុង (Castor oil) ដោយម៉ាស្សាចលនារាងជារង្វង់ ជុំវិញសុដន់។ លើកលែងតែចុងសុដន់ ដោយសារតែប្រេងល្ហុង អាចបណ្តោលឲ្យទារករាគបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here