អាហារដែលស្ត្រីមានផ្ទៃពោះគួរជៀសវាង បើមិនចង់ឲ្យខ្លួនឯង និងកូនមានបញ្ហា

0
1

ការជ្រើសរើសរបបអាហារដែលសម្បូរសារធាតុចិញ្ចឹម ពិតជាមានសារៈសំខាន់ខ្លាំងណាស់អ្នកម្តាយមានផ្ទៃពោះ។ ព្រោះវាមិនត្រឹមតែអាចទ្រទ្រង់រាងកាយអ្នកម្តាយឲ្យរឹងមាំប៉ុណ្ណោះទេ សូម្បីតែទារកក្នុងផ្ទៃក៏មានការលូតលាស់ល្អផងដែរ។

តែផ្ទុយទៅវិញ ប្រសិបើអ្នកម្តាយទទួលទានអាហារតាមតែចិត្តស្រេកឃ្លាន ដោយមិនគិតពីផលប៉ះពាល់នោះ បញ្ហាច្បាស់ជាកើតមានឡើងជាមិនខានឡើយ។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកម្តាយត្រូវជៀសវាងអំឡុងពេលមានផ្ទៃពោះ៖

១.អាហារហឹរ ប្រសិនបើអ្នកម្តាយញ៉ាំ នឹងធ្វើឲ្យសីតុណ្ហភាពរាងកាយកាន់តែក្តៅ សូម្បីតែក្រពះ ពោះវៀន ក៏អាចប្រឈមនឹងបញ្ហារលាកកើតឡើងដែរ។

២.ក្រុមអាហារពិបាករំលាយ មានផ្ទុកកាឡូរីខ្ពស់ដូចជា នំភីហ្សា នំដូណាត់ នំខេក ភេសជ្ជៈប៉ូវកម្លាំង និងអាហារសម្រន់ផ្សេងៗ គ្មានប្រយោជន៍ដល់រាងកាយនោះទេ តែផ្ទុយទៅវិញអាចនាំផលវិបាកដល់រាងកាយកាន់តែខ្លាំង។

៣.អាហារឆៅមិនថាស៊ុត ត្រី អយស្ទ័រ នោះទេ វាអាចមានផ្ទុកជាតិពុល ឬមេរោគ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះបាន។

៤.ទឹកដោះគោ ឬប័រ ដែលមិនបានឆ្លងកាត់ការចម្អិន សូមកុំបរិភោគឲ្យសោះ។

៥.អាហារផ្អាប់ អាចបណ្តោលឲ្យហើមពោះ ពិបាករំលាយ និងមានជាតិសូដ្យូមខ្ពស់។

៦.តែ កាហ្វេ ប្រសិនបើអ្នកម្តាយផឹកកាន់តែច្រើន ជាតិទឹកក្នុងរាងកាយនឹងត្រូវបាត់បង់កាន់តែច្រើនដែរ ហើយបញ្ហាដែលកើតឡើង គឺអ្នកម្តាយអាចទល់លាមក។

៧.សណ្តែកដ៏ ក៏គួរតែជៀសវាងក្នុងពេលមានផ្ទៃពោះដែរ ព្រោះវាអាចធ្វើឲ្យទារកកើតមកមានបញ្ហាប្រតិកម្មអាឡែកស៊ី។

៨.គ្រឿងស្រវឹង ដោយសារតែជាតិអាល់កុលនឹងជះឥទ្ធិពលដល់ការរលូតលាស់ខួរក្បាលរបស់ទារកដែលមិនទាន់កើត។

សូមព្យាយាមជៀសវាងអាហារទាំងអស់នៅខាងលើនេះ ហើយព្យាយាមស្វែងរកអាហារល្អៗសម្រាប់ទទួលទានប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here