លំហាត់ប្រាណដែលស្ត្រីមានផ្ទៃពោះមិនគួរហាត់ និងសញ្ញាដែលត្រូវបញ្ឈប់ជាបន្ទាន់

0
1

ការធ្វើលំហាត់ប្រាណ គឺជាវិធីសាស្ត្រមួយដែលអាចជួយថែរក្សាសុខភាពឲ្យបានរឹងមាំ ជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ មិនថាមនុស្សទូទៅ ឬក្មេងនោះទេ សុទ្ធតែអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការធ្វើលំហាត់ប្រាណ។ តែទោះជាយ៉ាងណាមានប្រភេទលំហាត់ប្រាណមួយចំនួនមិនសក្តិសមសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។

លំហាត់ប្រាណដែលត្រូវហាមឃាត់សម្រាប់ស្ត្រីមានផ្ទៃពោះ

១.កីឡាវាយកូនបាល់ វាយសី ព្រោះវាត្រូវការបញ្ចេញថាមពលច្រើន ហើយត្រូវរត់ ដែលធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

២.វាយកូនហ្គោល វាជាកីឡារដែលទាមទារកឲ្យប្រើកម្លាំងខ្លាំង និងការបត់បែនចង្កេះ ដែលអាចបង្កគ្រោះថ្នាក់ដល់កូនបាន។

៣.ជិះសេះ អាចមានការរលាក់ខ្លាំងនៅពេលសេះរត់ទៅមុខ ដូច្នេះវាអាចនាំផលប៉ះពាល់ដល់ទារកមិនទាន់កើត។

៤.ការធ្វើលំហាត់ប្រាណដោយលោត ឬពត់ខ្លួនច្រើនពេក ក៏អាចបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះផងដែរ។

៥.ច្រមុជទឹក មានផលប៉ះពាល់ដូចគ្នា ដោយសារតែកីឡាមួយនេះត្រូវការទប់ដង្ហើម ធ្វើឲ្យឈាម និងអុកស៊ីសែន មិនអាចបញ្ចូនទៅកាន់ទារកក្នុងផ្ទៃតាមតម្រូវការបាន។

រោគសញ្ញាដែលស្ត្រីមានផ្ទៃពោះគួរបញ្ឈប់ការធ្វើលំហាត់ប្រាណជាបន្ទាន់

១.ឈឺពោះ ឬមានអារម្មណ៍ឈឺចាប់ក្នុងពោះ

២.មានការហូរឈាម

៣.មានអារម្មណ៍វិលមុខ ចង់ដួលសន្លប់

៤.ដង្ហើមខ្លី ចង្វាក់បេះដូងលោតមិនទៀង

៥.ឈឺសាច់ដុំ ពិបាកដើរ ឬឈឺចាប់ត្រង់តំបន់អាងទត្រគាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here